សហរដ្ឋ​អាមេរិកនឹងអនុវត្តន៍បទបញ្ជាថ្មី ដែលបង្ក​បញ្ហាដល់​មន្ត្រីទូត និងបុគ្គលិក UN ដែលស្រឡាញ់ភេទដូចគ្នា! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សហរដ្ឋ​អាមេរិកនឹងអនុវត្តន៍បទបញ្ជាថ្មី ដែលបង្ក​បញ្ហាដល់​មន្ត្រីទូត និងបុគ្គលិក UN ដែលស្រឡាញ់ភេទដូចគ្នា!

03/10/2018
(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក​នឹងមិនផ្ដល់​ទិដ្ឋាការ ដល់ដៃគូ​ស្រឡាញ់ភេទដូចគ្នា​របស់ក្រុមមន្ត្រីទូត​បរទេស និងបុគ្គលិករបស់​អង្គការសហប្រជាជាតិ​ទៀតឡើយ ហើយសិនជាពួកគេចង់​ទិដ្ឋាការ ទាល់តែរៀបការ​ស្របច្បាប់​ជាមុនសិន។ នេះបើតាមការចេញ​ផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃពុធ ទី០៣ ខែតុលា ឆ្នាំ២០១៨។
សារព័ត៌មាន Reuters ផ្អែកលើប្រភព​ពីក្រុមមន្ត្រីអាមេរិក ដែលស្និទ្ធនឹងបញ្ហានេះ បានបញ្ជាក់ទៀតថា ការអនុវត្តនេះ​បានចូលជាធរមាន​កាលពី​ថ្ងៃចន្ទ ខណៈដៃគូ​ស្រឡាញ់ភេទដូចគ្នារបស់ក្រុមមន្ត្រីទូត​ខាងលើ មានរយៈពេល​រហូតដល់ថ្ងៃទី៣១ ខែធ្នូ ដើម្បី​ចាកចេញពី​សហរដ្ឋអាមេរិក។ ប៉ុន្តែ​បើសិនជា​ពួកគេចង់បន្តស្នាក់​នៅក្នុងសហរដ្ឋអាមេរិក​តទៅទៀត ពួកគេត្រូវតែរៀបការ​ដោយស្របច្បាប់ ឬផ្លាស់ប្ដូរប្រភេទ​ទិដ្ឋាការរបស់ខ្លួន​ជាមុនសិន។
ក្រុមមន្ត្រី​អាមេរិកទាំងនេះ​បានឱ្យដឹងដូច្នេះថា «ក្រសួងការបរទេស​អាមេរិក នឹងមិនផ្ដលទិដ្ឋការ​ប្រភេទ G-4 ឱ្យដល់ដៃគូស្រឡាញ់ ភេទដូចគ្នារបស់​ក្រុមមន្ត្រីទូតបរទេស និងបុគ្គលិករបស់​អង្គការសហប្រជាជាតិ​ទៀតឡើយ... តែពួកគេអាច​នឹងទទួលបាន​ទិដ្ឋាការ ប្រភេទនេះ បើសិនជាពួកគេរៀប​អាពាហ៍ពិពាហ៍​ដោយស្របច្បាប់»។

គួរបញ្ជាក់ថា៖ បច្ចុប្បន្ន​មានប្រទេស​ចំនួន ២៥ បានផ្ដល់​ភាពស្របច្បាប់ដល់ការអាពាហ៍ពិពាហ៍​ នៃអ្នកស្រឡាញ់​ភេទដូចគ្នា រីឯប្រទេសជាច្រើន​ទៀតមិនទាន់​ទទួលស្គាល់ឡើយ៕