លោក ត្រាំ ព្រមទទួល​លិខិត​សុំលាលែងពី​លោកស្រី Haley អគ្គរដ្ឋទូត​អាមេរិកប្រចាំ UN រូបនេះ​នឹងលាលែង​ជាផ្លូវការនៅ​ចុងឆ្នាំ២០១៨! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក ត្រាំ ព្រមទទួល​លិខិត​សុំលាលែងពី​លោកស្រី Haley អគ្គរដ្ឋទូត​អាមេរិកប្រចាំ UN រូបនេះ​នឹងលាលែង​ជាផ្លូវការនៅ​ចុងឆ្នាំ២០១៨!

10/10/2018
(អាមេរិក)៖ ទីបំផុតប្រធានាធិបតី​អាមេរិកលោក ដូណាល់ ត្រាំ បានយល់ព្រម​ទទួលលិខិត​លាលែងពីតំណែង​ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំ​អង្គការសហប្រជាជាតិ (UN) ពីសំណាក់​លោកស្រី Nikki Haley ហើយ ដោយមន្ត្រី​ជំនិតលោក ត្រាំ​ រូបនេះនឹងលាលែង​ជាផ្លូវការ​តែម្តង នៅចុង​ឆ្នាំ២០១៨។ នេះបើតាមការ​ចេញផ្សាយដោយ Washington Post នៅមុន​នេះបន្តិច​នាយប់​ថ្ងៃអង្គារ ទី០៩ ខែតុលា ឆ្នាំ២០១៨។
លោកស្រី Haley គឺជាមន្ត្រីដែល​បានបម្រើ​លោក ដូណាល់ ត្រាំ តាំងតែពីលោក​ស្បថឡើង​កាន់តំណែងជា​ប្រធានាធិបតីអាមេរិក កាលពី​ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ មកម្ល៉េះ ហើយស្នាដៃដែល​គួរឲ្យកត់សម្គាល់របស់​លោកស្រី គឺការព្យាយាមការពារនយោបាយ​របស់រដ្ឋបាល​លោក ដូណាល់ ត្រាំ នៅលើឆាក​អន្តរជាតិ ជាពិសេសគឺការ​ទាញ​សហរដ្ឋអាមេរិក​ឲ្យចាកចេញពី​ក្រុមប្រឹក្សាសិទ្ធិមនុស្ស​ UN ដែលកាលណោះ​លោកស្រីបានហៅ​ស្ថាប័នេះថា ជាបរាជ័យដ៏អាក្រក់​មួយរបស់ UN។
គួរបញ្ជាក់ថា៖ មូលហេតុពិតប្រាកដ​នៃការលាលែងរបស់​លោកស្រី Haley គឺមិនទាន់មានការ​បញ្ជាក់នោះឡើយ៕