ព្រះមហាក្សត្រ និងមហាក្សត្រី បានយាងមកដល់កម្ពុជាវិញហើយ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ព្រះមហាក្សត្រ និងមហាក្សត្រី បានយាងមកដល់កម្ពុជាវិញហើយ

09/10/2018
(ភ្នំពេញ)៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ បានយាងមកដល់កម្ពុជាវិញហើយ នៅល្ងាចថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៨នេះ។
សូមបញ្ជាក់ថា៖ ព្រះអង្គទាំងទ្វេបានយាងទៅពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅនេះ ដើម្បីពិនិត្យព្រះរាជសុខភាពតាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យ។ ក្នុងអំឡុងពេលគង់ប្រថាប់នៅទីក្រុងប៉េកាំង ព្រះមហាក្សត្រខ្មែរ បានជួបសវនាការជាមួយប្រធានាធិបតីចិន លោក ហ្ស៉ី ជិនភីង រួមនិងមេដឹកនាំចិនមួយចំនួនទៀត៕