(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ចំថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១២លើក បណ្ដាលឱ្យមនុស្សស្លាប់ ០៧នាក់ របួសធ្ងន់១៣នាក់ និងរបួសស្រាល៤នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ១២លើកនេះ៖
- បណ្ដាលឱ្យខូតខាតម៉ូតូចំនួន ១៦គ្រឿង
- រថយន្ដធុនតូច ៤គ្រឿង
- រថយន្ដធុនធំ ២គ្រឿង
- អ្នកថ្មើរជើង១នាក់ ហើយមូលហេតុដែលបណ្ដាលឱ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ ប្រជែង និងស្រវឹង៕