(បច្ចេកវិទ្យា)៖ Samsung បានប្រកាសចេញជាផ្លូវការ Galaxy A7 ស៊េរីឆ្នាំ ២០១៨ ជាស្មាតហ្វូនដំបូងរបស់ខ្លួនដែលមានបំពាក់កាមេរ៉ា៣ គ្រាប់នៅផ្នែកខាងក្រោយ។ កាមេរ៉ាក្រោយទាំង ៣ គ្រាប់របស់ Galaxy A7 មានកាមេរ៉ាមេទំហំ ២៤ MP, កាមេរ៉ាបន្ទាប់មានទំហំ ៨ MP ប្រើឡេន Ultra Wide Angle អាចថតរូបបាន១២០ ដឺក្រេ និងកាមេរ៉ាមួយទៀតមានកម្រិត ៥ MP មានតួនាទីវាស់ជម្រៅរូបភាព។
នេះមានន័យថា Galaxy A7 អាចផលិតរូបភាពធម្មតាផង, រូបរាងប្លង់ទូលាយផង និងអាចថតរូបភាពព្រាល Background (Bokeh) បានផងដែរ។ លើស្មាតហ្វូននេះក៏មានមុខងារ Scence Optimizer ដូចមាននៅលើ Galaxy Note 9 ដោយមុខងារនេះអាចប្រែប្រួល Settings នៃរូបភាពទៅតាមស្ថានភាពជាក់ស្ដែង។
ចំណុចពិសេសផ្សេងទៀតរបស់ Galaxy A7 មានដូចជាអេក្រង់ Infinity Display ប្រភេទ AMOLED ទំហំ ៦ អ៊ីញ, RAM ទំហំ ៤ ឬ ៦ GB និងអង្គផ្ទុកទំហំ ៦៤ GB ឬ ១២៨ GB។ ចំណែកថ្មមានទំហំ ៣៣០០ mAh។
Samsung បានបង្ហើបថា Galaxy A7 នឹងដាក់លក់នៅទីផ្សារអឺរ៉ុប និងអាស៊ី នៅអំឡុងចុងឆ្នាំ ២០១៨ នេះ ដោយមិនបានប្រាប់ពីតម្លៃលក់នៅឡើយទេ។ ប៉ុន្តែគេរំពឹងថា Galaxy A7 នឹងមានតម្លៃខ្ទង់ ៤០០ ទៅ ៥០០ ដុល្លារ ដូច Galaxy A7 ស៊េរីឆ្នាំ ២០១៧ ដែរ៕
ប្រភព៖ Androidauthority
