លោក ត្រាំ អះអាងថា «ខ្ញុំគ្មានរដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​នោះទេ» ដែលវា​មានន័យថា រដ្ឋមន្ត្រីយុត្តិធម៌​អាមេរិក ជិតត្រូវ​បណ្តេញ​ចេញ​ហើយ... - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក ត្រាំ អះអាងថា «ខ្ញុំគ្មានរដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​នោះទេ» ដែលវា​មានន័យថា រដ្ឋមន្ត្រីយុត្តិធម៌​អាមេរិក ជិតត្រូវ​បណ្តេញ​ចេញ​ហើយ...

20/09/2018
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកមិនមានរដ្ឋ​មន្ត្រីក្រសួងយុត្តិធម៌​នោះទេ ហើយការ​លើកឡើង​បែបនេះ​កើតមានឡើងនៅក្នុងបរិបទ ដែលមានការសន្និដ្ឋាន​ជាច្រើនថា លោកអាចនឹង​បណ្ដេញរដ្ឋមន្ត្រី​បច្ចុប្បន្នលោក ចេហ្វ សេសសិន (Jeff Sessions) ចេញពី​តំណែង។ នេះបើតាម​ចេញផ្សាយដោយ​សារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែកញ្ញា ឆ្នាំ២០១៨។
លោក ដូណាល់ ត្រាំ ធ្វើការកត់​សម្គាល់បែបនេះ​នៅក្នុងបទសម្ភាសន៍​ជាមួយស្ថានីយ​ទូរទស្សន៍ Hill.TV នៅថ្ងៃអង្គារ​សប្ដាហ៍នេះ ជាមួយការ​រិះគន់ជាថ្មីផងដែរ​ ចំពោះការសម្រេច​ចិត្តដកខ្លួនរបស់​លោក Jeff Sessions ចេញពីការស៊ើបអង្កេត​ជុំវិញ​ការចោទ ប្រកាន់ថា រុស្ស៊ីបានលូកលាន់​ចូលក្នុងកិច្ចការ​បោះឆ្នោតអាមេរិក​កាលពីឆ្នាំ២០១៦។ មិនតែ​ប៉ុណ្ណោះ លោក​ ត្រាំ ក៏បានបញ្ជាក់​ទៀតផងថា លោកមិនសប្បាយ​ចិត្តទាល់តែសោះ​ទាក់ទិននឹង​ការឆ្លើយតបទៅ​នឹងបញ្ហាអន្តោប្រវេសន៍​របស់​លោក Sessions។

ថ្លែងនៅក្នុងបទសម្ភាសន៍នោះ​លោក ត្រាំ បានលើកឡើងដូច្នេះថា «ខ្ញុំមិនមានរដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​នោះទេ ហើយវាគឺជារឿង សោកសៅ​បំផុត... ខ្ញុំពិតជាសោកស្ដាយ​ណាស់ ចំពោះការសម្រេចចិត្តដក​ខ្លួនរបស់​លោក Sessions ចេញពីការ​ស៊ើបអង្កេត»។ ក៏ប៉ុន្តែ​មកទល់នឹង​ពេលនេះ លោក Sessions មិនទាន់ធ្វើអត្ថាធិប្បាយ​អ្វីនៅឡើយទេ ស្របពេលមាន​ការសន្និដ្ឋានជា​ច្រើនថា ប្រធានាធិបតី​អាមេរិកនឹងបណ្ដេញ​រូបលោកចេញពី​ដំណែង។
ជាក់ស្ដែងនៅពេលត្រូវ​បានសាកសួរថា តើលោកនឹងពិចារណា​បណ្ដេញលោក Sessions ដែរឬទេ? លោក ដូណាល់ ត្រាំ បានឆ្លើយថា «យើងនឹងបានឃើញ​អ្វីដែលនឹងកើតឡើង ហើយមនុស្សជា​ច្រើនក៏បានសួរខ្ញុំជា​ច្រើនពីរឿង​នេះដែរ»។

គួរបញ្ជាក់ថា នេះគឺជារឿង​ដ៏កម្របំផុត​ ដែលប្រធានាធិបតីអាមេរិក​ម្នាក់រិះគន់លើរដ្ឋមន្ត្រី​យុត្តិធម៌ ខណៈអ្នករិះគន់​ជាច្រើនចោទថា លោក ដូណាល់ ត្រាំ កំពុងលូកលាន់​ក្នុងប្រព័ន្ធ​យុត្តិធម៌៕