ប៉ូឡូញ សុខចិត្ត​ចំណាយ​២ពាន់លាន​ដុល្លារ ដើម្បី​ទទួល​មូលដ្ឋាន​​ទ័ព​​អាមេរិក​ ​លើដី​ខ្លួន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប៉ូឡូញ សុខចិត្ត​ចំណាយ​២ពាន់លាន​ដុល្លារ ដើម្បី​ទទួល​មូលដ្ឋាន​​ទ័ព​​អាមេរិក​ ​លើដី​ខ្លួន

20/09/2018
អាមេរិក៖ លោក Donald Trump នឹងលោក​ប្រធានាធិបតីប៉ូឡូញ Andrzej Duda នៅសេតវិមាន ថ្ងៃទី​១៨ កញ្ញា ២០១៨។
ប្រធានាធិបតីប៉ូឡូញ ដែលបានបំពេញទស្សនកិច្ចនៅក្រុងវ៉ាស៊ីនតោន ដោយបានជួបនឹងលោកប្រធានាធិបតីដូណាល់ ត្រាំ បានថ្លែងឲ្យដឹងថា រដ្ឋាភិបាលប៉ូឡូញ ត្រៀមខ្លួនចំណាយ២ពាន់​លានដុល្លារ បើសិនជាអាមេរិក ព្រមកសាងមូលដ្ឋានកងទ័ព លើដីប៉ូឡូញ។ នេះជាសំណើសុំចូលរួមការចំណាយ ដែលលោកដូណាល់ ត្រាំ តែងតែនិយាយរន្ធាន់ ថាឲ្យប្រទេសផ្សេងទៀត ត្រូវចូលរូម បើសិនជាចង់ឲ្យកងទ័ពអាមេរិកនៅជួយចាំការពារ។ បំណងរបស់ប៉ូឡូញ ឲ្យមានវត្តមានកងទ័ពអាមេរិកលើដីខ្លួន គឺដោយសារខ្លាចសកម្មភាពវាទទីរបស់រុស្ស៊ី។

ប៉ូឡូញ ត្រៀមខ្លួន សុខចិត្តចូលរួមឲ្យបានច្រើនបំផុត តាមតែអាចធ្វើបាន ក្នុងការចំណាយ​ទៅលើ​ដំណើរការ​នៃ​មូលដ្ឋាន​កងទ័ព​អាមេរិក​ជា​អចិន្ត្រៃយ៍ នៅលើ​ទឹកដី​ប៉ូឡូញ។ នេះគឺជាសម្តីរបស់​លោកដូណាល់ ត្រាំ មុនពេលជួបប្រជុំជាមួយលោក Andrzej Duba ប្រធានាធិបតីប៉ូឡូញ នៅសេតវិមាន។ ក្រោយកិច្ចប្រជុំ នៅចំពោះមុខអ្នកកាសែត ប្រធានាធិបតីទាំង២បានប្រកាសថា ប៉ូឡូញអាចចូលរួមចំនួន២ពាន់​លានដុល្លារ ហើយរដ្ឋាភិបាលអាមេរិក កំពុងពិចារណាឲ្យបានល្អិតល្អន់ លើសំណើនេះ។

លោកដូណាល់ ត្រាំ បានឆ្លៀតបញ្ជាក់ថា ក្រុងការងារនឹងពិចារណា ជាបឋមដោយផ្អែកលើវិស័យសន្តិសុខយោធា និងបន្ទាប់មកទៀត គឺថ្លៃចំនាយ។ ប៉ុន្មានម៉ោងក្រោយមក នៅក្នុងលិខិតមួយរបស់សេតវិមាន បានសរសេរថា រដ្ឋាភិបាលអាមេរិក មានបំណងពង្រឹង ពង្រីងតួនាទីការពារសន្តិសុខស្ថិរភាព នៅលើទឹកដីប៉ូឡូញ ហើយរដ្ឋាភិបាល កំពុងពិចារណា យ៉ាងម៉ដ្ឋចត់ ថាតើគំរោងនេះ អាចធ្វើទៅបានដែរឬទេ។ លិខិតនេះបន្តថា លទ្ធផលវិជ្ជមាននៃកិច្ចប្រឹងប្រឹងផ្នែកយោធានេះ គឺមិនមែនមានសម្រាប់តែអឺរ៉ុបកណ្តាល និងអឺរ៉ុបខាងកើតប៉ុណ្ណោះទេ តែវានឹងនាំផលល្អ ដល់ចំណងសម្ព័ន្ធមិត្តអង្គការអូតង់ទាំងមូលតែម្តង។

យ៉ាងណាមិញ លោក Jim Mattis រដ្ឋមន្ត្រីក្រសួងការពារជាតិប៉ូឡូញ បានចេញមុខអបអរ និងសរសើររដ្ឋាភិបាលប៉ូឡូញ ដែលបានស្នើសុំចូលរួមការចំណាយ។ តែយ៉ាងណាក៏ដោយ​​រដ្ឋមន្ត្រី​អាមេរិករូបនេះ បានលើកឡើងថា នៅមានចំណោទច្រើនណាស់ ដែលត្រូវ​ដោះស្រាយ ព្រោះថា មិនមែនគ្រាន់តែជាមូលដ្ឋានទ័ពសាមញ្ញទេ តែគឺជាគំរោង​សាងសង់​មូលដ្ឋានទ័ព បូកបន្ថែមនឹងហេដ្ឋារចនាសម្ព័ន្ធហ្វិកហាត់របស់ទាហាន និងហេដ្ឋារចនាសម្ព័ន្ធជួលជុលថែទាំសម្ភារៈសព្វាវុធថែមទៀតផង។


ដោយឡែក នៅចំពោះមុខលោកដូណាល់ ត្រាំ លោកប្រធានាធិបតីប៉ូឡូញ បានលើកឡើងសង្កត់ធ្ងន់ ស្តីពីសកម្មភាពគំរាមកំហែងវាទទី ពីសំណាក់កងទ័ពរុស្ស៊ី ទៅលើប្រទេសក្បែរខាងប៉ូឡូញ ដូចជានៅហ្សកស៊ី នៅអ៊ុយក្រែនជាដើម។ ប្រធានាធិបតីប៉ូឡូញ អះអាងថា វាជារឿងបន្ទាន់បំផុត ដែលកងទ័ពអាមេរិក ត្រូវតែមានវត្តមាននៅតំបន់នោះ ព្រោះវាជាវិធីតែមួយគត់ ដើម្បីបញ្ចៀសសង្រ្គាម តាមរយៈការបង្ហាញកំលាំង ប្រាប់ទៅភាគីម្ខាងទៀត ថាយើងមិនចុះញ៉ម ហើយត្រៀមខ្លួនជានិច្ច៕