ការត្រៀមហ្វឹកហាត់របស់ក្រុមជម្រើសជាតិកម្ពុជា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ការត្រៀមហ្វឹកហាត់របស់ក្រុមជម្រើសជាតិកម្ពុជា

19/09/2018
​​លោក អ៊ុង កនយ៉ានិត ​គ្រូ​ជំនួយ​បាន​បញ្ជាក់​ថា​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​នឹង​ប្រមូល​ផ្ដុំ​ភ្លាម​តែ​ម្ដង ​ក្រោយ​ពី​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​ចប់​ភ្លាម ​ដើម្បី​ឱ្យ​ក្រុម​ទាំង​មូល​លេង​កាន់​តែ​យល់​ចិត្ត​គ្នា។



ក្រោម​ការ​ដឹក​នាំ​របស់​អ្នក​ចាត់ការ​ថ្មី Honda ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​ឆ្លង​កាត់​ការ​ប្រកួត​មិត្តភាព​១​ប្រកួត​មក​ហើយ ​ទល់​ក្រុម​ម៉ាឡេស៊ី។ ដោយ​ការ​ប្រកួត​នោះ ​ក្រុម​ជម្រើស​ជាតិ​ថ្មី​មួយ​ក្រោម​ការ​ដឹក​នាំ​គ្រូ​ថ្មី ​បាន​ហ្វឹកហាត់​ត្រឹម​តែ​១​សប្ដាហ៍​ប៉ុណ្ណោះ ​ហើយ​ក៏​លេង​មិត្តភាព​​ចាញ់​ក្រុម​ម៉ាឡេស៊ី ១-៣ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក។

ក្រោយ​ពី​ការ​ប្រកួត​នោះ​ហើយ ​ជម្រើស​ជាតិ​បាន​បែក​គ្នា​ទៅ​លេង​ឱ្យ​ក្លឹប​រៀង​ខ្លួន ​ដើម្បី​បញ្ចប់​លីគ​កំពូល​កម្ពុជា​តែ​ម្ដង ​ដោយ​ត្រឹម​តែ​២​ប្រកួត​ទៀត​ប៉ុណ្ណោះ (លីគ​នឹង​បញ្ចប់​ត្រឹម​ថ្ងៃទី៣០​ខែ​កញ្ញា​នេះ​ហើយ)។ ក្រោយ​ពី​ចប់​លីគ​ទៅ ​ក្រុម​ជម្រើស​ជាតិ​នឹង​ធ្វើ​ការ​ប្រមូល​ផ្ដុំ​ភ្លាម​តែ​ម្ដង ​ដើម្បី​ត្រៀម​ខ្លួន​លេង​មិត្តភាព​មួយ​ទៀត ជាមួយ​ទីម័រ​ខាង​កើត​។ លោក អ៊ុង កនយ៉ានិត ​គ្រូ​ជំនួយ​ជម្រើស​ជាតិ​កម្ពុជា ​បាន​បញ្ជាក់​ដូច្នេះ ​ព្រោះ​កីឡាករ​ជម្រើស​ជាតិ​ត្រូវ​ការ​ពេល​ច្រើន ដើម្បី​លេង​យល់​ចិត្ត​គ្នា ​និង​ដឹង​ច្បាស់​ពី​យុទ្ធសាស្ត្រ​របស់​គ្រូ​បង្វឹក​ថ្មី។



ចំពោះ​បញ្ជី​ឈ្មោះ​កីឡាករ​វិញ ​ក៏​នឹង​ប្រកាស​ក្រោយ​ចប់​លីគ​នេះ​ផង​ដែរ ​ថា​តើ​កីឡាករ​រូប​ណា​ត្រូវ​ដក​ចេញ ​និង​កីឡាករ​រូប​ណា​ត្រូវ​កោះ​ហៅ​ជា​ថ្មី។ រំលឹក​ថា ​ជម្រើស​ជាតិ​ប្រមូល​ផ្ដុំ​ប៉ះ​ម៉ាឡេស៊ី ​មិន​មាន​វត្តមាន​កីឡាករ​ឆ្នើម ចាន់ វឌ្ឍនាកា ​នោះ​ទេ។