ឥស្សរជន៣រូបទៀត ត្រូវបានប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ឥស្សរជន៣រូបទៀត ត្រូវបានប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ

19/09/2018
(ភ្នំពេញ)៖ ឥស្សរជន៣នាក់ទៀតហើយ ត្រូវបានប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការនៃក្រសួង៣។ នេះបើយោងតាមព្រះរាជក្រឹត្យដែលអង្គភាពព័ត៌មាន VOB News ទើបទទួលបាននៅថ្ងៃទី១៩ ខែកញ្ញានេះ។

ឥស្សរជនទាំង៣នាក់នោះរួមមាន៖
១៖ លោក ជុំ កុសល ជារដ្ឋលេខាធិការ ក្រសួងព័ត៌មាន​
២៖ លោក ផាត បូណេ ជាអនុរដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល
៣៖ លោក ហ៊ុន​ ប៊ុនថាន ជាអនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕