សម្ដេចតេជោ ហ៊ុន សែន៖ លោក កឹម សុខា អត់ទាន់រួចទោសអ្វីទាំងអស់ គ្រាន់តែប្ដូរកន្លែងឃុំខ្លួនប៉ុណ្ណោះ ហើយក៏គ្មានសម្ពាធណាមួយពីបរទេសដែរ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្ដេចតេជោ ហ៊ុន សែន៖ លោក កឹម សុខា អត់ទាន់រួចទោសអ្វីទាំងអស់ គ្រាន់តែប្ដូរកន្លែងឃុំខ្លួនប៉ុណ្ណោះ ហើយក៏គ្មានសម្ពាធណាមួយពីបរទេសដែរ

19/09/2018
(កំពង់ស្ពឺ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា លោក កឹម សុខា មិនទាន់រួចទោសណាមួយទាំងអស់ ពោលគ្រាន់តែប្ដូរកន្លែងឃុំខ្លួនប៉ុណ្ណោះ ដោយក្នុងហេតុផលមនុស្សធម៌។ បើតាមលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ​ការនាំលោក កឹម សុខា មកដាក់នៅក្នុងផ្ទះ ជាការសម្រេចរបស់តុលាការ ដើម្បីបន្ធូរបន្ថយបន្តិច មិនមានសម្ពាធណាមួយនោះឡើយ សូមមហាជនកុំភ័ន្ដច្រឡំ។
ប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្ដ្រី ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្នុងឱកាសបន្ដ​អញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ-កម្មការិនី សរុបប្រមាណ២៧,៤៤៤នាក់ មកពីរោងចក្រ សហគ្រាសចំនួន២៤ នៅក្នុងខេត្តកំពង់ស្ពឺ។ ពិធីនេះ​ធ្វើឡើងនៅភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំនិយាយបន្ដិចដើម្បីឲ្យអ្នកទាំងឡាយភ្លឺភ្នែក ថ្ងៃមុនសម្ដេចក្រឡាហោម ស ខេង បាននិយាយម្ដងហើយ ប៉ុន្ដែថ្ងៃនេះខ្ញុំគាត់តែបញ្ជាក់ អត់ទាន់រួចទោសទាំងអស់ គ្រាន់តែដូរទីតាំងឃុំឃាំងតែប៉ុណ្ណឹងទេ ក្រែងលោវាងាប់ក្នុងគុក វាបង្កើតរឿងដល់រាជរដ្ឋាភិបាល ចឹងក្នុងគោលដៅមនុស្សធម៌ និងរក្សាសុវត្ថិភាពពិរុទ្ធជន»
បន្ថែមពីនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានគូសបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជា មិនទាន់មានច្បាប់ឃុំខ្លួននៅក្នុងផ្ទះនោះទេ ដូច្នេះតុលាការ គ្រាន់តែកំណត់តំបន់មួយ​ឲ្យអ្នកដែលត្រូវ ជាប់ឃុំនោះស្នាក់នៅ ហើយតុលាការអាចកំណត់ឲ្យនៅក្នុងផ្ទះតែម្ដង។ ត្រង់ចំណុចនេះ ​សម្តេចតេជោ ហ៊ុន សែន ថា អាចនឹងមានការពិចារណាក្នុងទិដ្ឋភាពច្បាប់រៀបចំឲ្យមានការឃុំខ្លួនមនុស្សនៅក្នុងផ្ទះ ព្រោះកន្លែងនេះអាចជាការខ្វះចន្លះនៅពេលរៀបចំច្បាប់។