ចែកគ្នាដឹងលក្ខណៈពិសេស! មុខងារ​ថ្មី​ ១០ មាន​បង្កប់​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិ iOS 12 - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ចែកគ្នាដឹងលក្ខណៈពិសេស! មុខងារ​ថ្មី​ ១០ មាន​បង្កប់​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិ iOS 12

19/09/2018
(បច្ចេកវិទ្យា)៖ Apple បាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ប្រតិបត្តិ iOS 12 សម្រាប់ iPhone/iPad និង iPod Touch។ ក្រៅ​ពី​ពង្រឹង​ល្បឿន​ដំណើរការ​ម៉ាស៊ីន​ និង​វិវត្ត​មុខងារ Memoji, Siri Shortcut ក៏​ដូច​ជា​ការ​កែ​ចន្លោះ​ប្រហោង​មួយ​ចំនួន ផ្អែក​តាម​ការ​សាកល្បង​ប្រើប្រាស់​ផ្ទាល់​ពី​ក្រុម​ការងារ​ CNET បាន​រក​ឃើញ​មុខងារ​សម្ងាត់ ១០ ​ពុំ​សូវ​មាន​អ្នក​ដឹង។

១.ការ​បង្ហាញ​ទិន្នន័យ​ថ្ម​កាន់​តែ​ប្រសើរ៖
មូលហេតុ​ធ្វើ​ឲ្យ​ស្រក​ថ្ម​រហ័ស​លើ​ឧបករណ៍​នីមួយៗ សុទ្ធ​សឹង​ជា​ដើម​ចម​ អ្នក​ប្រើប្រាស់​គ្រប់​រូប​ត្រូវ​ដឹង។ លើ iOS 12 ចូល​ទៅ​ក្នុង Settings > ត្រង់​ទីតាំង Battery នឹង​បង្ហាញ​ទិន្នន័យ​ប្រើប្រាស់​ជា​ក្រាហ្វិក​ថ្មី​កាន់​តែ​ធំ​ទូលាយ​ និង​ងាយ​ស្រួល​ត្រួតពិនិត្យ​ជាង​មុន។

២.ជំនួយ​ការ​បន្ថែម​លើ Face ID៖
អ្នក​មាន​បញ្ហា​ប្រើប្រាស់ Face ID ពុំ​ដំណើរការ​ប្រក្រតី​អំឡុង​ពេល​ពាក់​មួក វ៉ែនតា​ ឬ​របស់​លំអ​ខ្លួន​ណា​មួយ​លើ​បរិវេណ​មុខ អ្នក​មាន​សិទ្ធិចុះ​ឈ្មោះ​ប្រើប្រាស់​មុខងារ​ជំនួយ​បន្ថែម មាន​ក្នុង Settings > Face ID & Passcode > Alternate Appearance (បញ្ជាក់៖ ដើម្បី Remove មុខងារ​ជំនួយ​នេះ​បាន ចាំ​បាច់​ត្រូវ Reset Face ID ថ្មី)

៣.ការ​កំណត់​ថេរវេលា​លើ​មុខងារ Do Not Disturb៖
ក្រៅ​ពី​ការ​បើក​បិទ​មុខងារ​មិន​ឲ្យ​រំខាន Do Not Disturb អំឡុង​ពេល​ប្រជុំ​ឬ​ក្នុង​រោង​ភាពយន្ត អ្នក​ប្រើ​ក៏​អាច​កំណត់​ថេរវេលា​បណ្តោះ​អាសន្ន​បាន​ដូច​ជា​ឲ្យ​បើក​ដល់​ពេលវេលា​កំណត់​ណា​មួយ​ ឬ​ត្រឹម​ទីតាំង​កំពុង​ឈរ​ជើង ដោយ​ចូល​ទៅ​កាន់ Control Center សង្កត់​ឲ្យ​ជាប់​លើ Do Not Disturb។

៤.អូស​ទៅ​លើ​បិទ​កម្មវិធី៖
លើ iPhone X ជំនាន់ iOS 11 ចង់​បិទ​កម្មវិធី ចាំ​បាច់​ត្រូវ​សង្កត់​ឲ្យ​ជាប់​ដល់​ចេញ​ត្រេ​ពណ៌​ក្រហម​មួយ ប៉ុន្តែ iOS 12 អ្នក​អាច​ដំណើរការ Multitasking កំណត់​ដោយ​ខ្លួន​ឯង​តាម​រយៈ​ការ Swip Up ទៅ​ផ្នែក​ខាង​លើ​ងាយ​ស្រួល​ដូច​ជំនាន់​មុន។

៥.Update OS ដោយ​ស្វ័យប្រវត្តិ៖
ត្រង់ Settings > General > Software Update > Automatic Updates ដោយ​មុខងារ​នេះ​អនុញ្ញាត​ឲ្យ iPhone/iPad ធ្វើ​ការ Update Software ដោយ​ស្វ័យប្រវត្តិ អំឡុង​ពេល​អ្នក​ចូល​ដំណេក។

៦.ទម្រង់​ប្រើ iPhone X មាន​លើ iPad៖
អូស​មក​ក្រោម​នៅ​ផ្នែក​ខាង​ស្តាំ​ចំហៀង​ខាង​លើ​នៃ​ទូរសព្ទ iPhone X ដើម្បី​ចូល​ទៅ​កាន់ Control Center ឥឡូវ​នេះ​មាន​លើ iPad ដូច​គ្នា ពោល​គឺ​អនុញ្ញាត​ឲ្យ​ម្ចាស់​ថេបប្លែត​របស់ Apple អាច​ចូល​ទៅ ​ផ្ទៃ Control Center បាន​កាន់​តែ​រហ័ស​ និង​ងាយស្រួល។

៧.Autofill Shortcodes៖

អ្នក​ប្រើប្រាស់​មុខងារ Two-factor តម្រូវ​ឲ្យ​ផ្ញើ​កូដ​ចូល SMS លែង​ហត់​នឿយ​នឹង​ទៅ Copy Past ទៀត​ហើយ ដោយ​ត្រឹម​ចុច​លើ Keyboard ដែល​មាន Shortcut កំណត់​មួយ នោះ​កូដ​ខ្លី​ត្រឹម ៦ ទៅ ៨ ខ្ទង់​​នឹង Autofill ចូល​ដោយ​ស្វ័យប្រវត្តិ។

៨.បន្ថែម QR Code ក្នុង Control Center៖
QR Code មាន​ក្នុង​កម្មវិធី​កាមេរ៉ា​តាំង​ពី iOS 11 ប៉ុន្តែ​លើ iOS 12 អ្នក​អាច​ស្វែងរក​បាន​រហ័ស​តាម​រយៈ​ផ្ទៃ Control Center តែ​កុំ​ភ្លេច​ធ្វើ​ការ​បន្ថែម​ក្នុង​ទីតាំង Customize Controls នៃ Settings ផង។

៩.ផ្តាច់​ចោល​ USB Accessories៖
ក្រោយ​មាន Hacker អាច​បំបែក​ទិន្នន័យ iPhone តាម​រយៈ​រន្ធ USB Port ម្ល៉ោះ​លើ​ជំនាន់​ថ្មី Apple ក៏​បញ្ចប់​បញ្ហា​នេះ ដោយ​អនុញ្ញាត​ឲ្យ​មាន​មុខងារ​ផ្ដាច់ Lightning Port ប្រសិន​ឧបករណ៍ iOS នៅ​បើក​ដំណើរការ​លើស​ពី​មួយ​ម៉ោង។

១០.Messages Camera៖
ពុំ​មាន​ការ​ផ្លាស់ប្តូរ​ច្រើន​ទេ​ក្នុង​កម្មវិធី Message គ្រាន់​តែ​ថា​ សម្រាប់​ការ​ថត​រូប​ ឬ​វីដេអូ អ្នក​អាច​ចុច​ត្រង់​រូប​ផ្កាយ​នៅ​ចំហៀង​ខាង​ក្រោម​ដើម្បី​ចូល​ទៅ​ប្រើប្រាស់ Animoji៕




ប្រភព៖ CNET