​លោក គីម ជុងអ៊ុន ចេញ​មកទទួលស្វាគមន៍​លោក មូន ជែអ៊ីន នៅ​ព្រលានយន្តហោះ​ទីក្រុងព្យុងយ៉ាងដោយផ្ទាល់តែម្តង! (មានវីដេអូ) - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

​លោក គីម ជុងអ៊ុន ចេញ​មកទទួលស្វាគមន៍​លោក មូន ជែអ៊ីន នៅ​ព្រលានយន្តហោះ​ទីក្រុងព្យុងយ៉ាងដោយផ្ទាល់តែម្តង! (មានវីដេអូ)

18/09/2018
(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង​លោក គីម ជុងអ៊ុន នៅថ្ងៃអង្គារនេះ បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយលោកបានចេញមកទទួល ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូន ជែអ៊ីន ដោយផ្ទាល់នៅ​ឯអាកាសយានដ្ឋាន​អន្តរជាតិ​ទីក្រុងព្យុងយ៉ាង។ នេះបើ​តាមការចេញ ផ្សាយដោយ​ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែកញ្ញា ឆ្នាំ២០១៨។ លោក គីម ជុងអ៊ុន និងលោក មូន ជែអ៊ីន បានចាប់ដៃគ្នា​ទៅវិញទៅមក ក្រោមទឹកញញឹម ខណៈប្រជាជនកូរ៉េទាំង​ពីររំពឹងថា ប្រទេសជាបង​ប្អូនបង្កើតទាំងពីរ​ អាចនឹងផ្សះផ្សាគ្នា​ឡើងវិញ។
លោក មូន ជែអ៊ីន បានធ្វើដំណើរ​ទៅដល់​ទីក្រុងព្យុងយ៉ាង​នៅព្រឹក​ថ្ងៃអង្គារនេះ ដើម្បីចូលរួមក្នុង​ជំនួបកំពូលជាមួយមេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងគោលបំណង​សម្របសម្រួល​ ឱ្យមាន​កិច្ចចរចាជាថ្មីម្ដងទៀតរវាង​សហរដ្ឋអាមេរិក និង​កូរ៉េខាងជើង។
លោក មូន ជែអ៊ីន បានជិះយន្ដហោះចាក​ចេញពីមូលដ្ឋានទ័ព​អាកាស សឿងណាម (Seongnam) ក្នុងទីក្រុងសេអ៊ូល​នៅម៉ោង ៨៖៤០នាទី ព្រឹក​មិញនេះ ឆ្ពោះទៅកាន់​ទីក្រុងព្យុងយ៉ាង ដោយនាំទៅ​ជាមួយប្រតិភូ ១១០នាក់។ លោក មូន បានទៅដល់​ទីក្រុងព្យុងយ៉ាង​នៅម៉ោង ១០៖០០នាទីព្រឹក (ម៉ោងនៅក្នុង​ទីក្រុងព្យុងយ៉ាង)។
គួរជម្រាបថា នេះគឺជាជំនួបកំពូល​លើកទី ៣ ហើយរវាងលោក មូន និងលោក គីម បន្ទាប់ពីអ្នកទាំងពីរ​ធ្លាប់ជួបគ្នា ២លើក រួចមក​ហើយកាលពីខែមេសា និងខែឧសភា​ កន្លងទៅ។ មួយវិញទៀត​បើតាមក្រុមមន្ត្រី​កូរ៉េខាងត្បូង ការរំសាយ​អាវុធនុយក្លេអ៊ែរ ការស្វែង​សន្ធិសញ្ញាបញ្ចប់​សង្រ្គាមកូរ៉េ និងការសម្របសម្រួល​ឱ្យមានជំនួបជាថ្មី​រវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន គឺជារបៀបវារៈ​សំខាន់សម្រាប់ជំនួប​កំពូល​អន្តរកូរ៉េលើកទី ៣ នេះ៕