បង្ហាញមុខជនសង្ស័យ៦នាក់ លួចម៉ូតូនិងទទួលផលចោរកម្ម - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

បង្ហាញមុខជនសង្ស័យ៦នាក់ លួចម៉ូតូនិងទទួលផលចោរកម្ម

18/09/2018
ភ្នំពេញ ៖ ជនសង្ស័យលួចម៉ូតូនិងទទួលផលចោរកម្ម ចំនួន៦នាក់រួមទាំងវត្ថតាង ម៉ូតូចំនួន ១៣គ្រឿង និងសម្ភារះមួយចំនួនទៀតត្រូវបានកម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញបង្ហាញមុខជាសាធារណះកាលពីម៉ោង៣រសៀល ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ។

នគរបាលបានឲ្យដឹងថា ជនសង្ស័យដែលបង្ហាញមុខ ក្នុងនោះ មាន៣នាក់ ជាមុខសញ្ញា លួចម៉ូតូយ៉ាងសកម្ម និង៣នាក់ទៀត ជាអ្នកទទួលផលចោរកម្ម ។
ជនសង្ស័យទី ១ ឈ្មោះ ត្រមុជ ស៊ីនោ ភេទប្រុស អាយុ ២៦ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវលេខ២០០៤ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។ ទី២ ឈ្មោះ លឹម ភារម្យ ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះលេខ៤៤ ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ទី៣ ឈ្មោះ ភ័ក្រ ពន្លឺ ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅ បន្ទប់ជួលលេខ៨ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ( ជនទាំង៣នាក់ ជាមុខសញ្ញា លួច ) ។ ចំណែក ៣នាក់ ជាអ្នកទទួលផលចោរកម្ម ទី១ ឈ្មោះ ម៉ុង ឡុង ភេទប្រុស អាយុ២៥ឆ្នាំ
មានទីលំនៅ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ជាជាងបិតតែមម៉ូតូ ។ ទី២ ឈ្មោះពុធ រស្មី ហៅសូន្យ ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅផ្ទះលេខ ១១អាផ្លូវ ៣៣៦ សង្កាត់បឹងសាឡាងខណ្ឌទួលគោក ។ ទី៣ ឈ្មោះតោ ដារ៉ូ ភេទប្រុសអាយុ៣៤ឆ្នាំ ជានគរបាល នាយកដ្ឋានប្រឆាំងភេរវកម្ម ស្នាក់នៅផ្ទះលេខ ៥៩ ផ្លូវបេតុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

នគរបាលបន្តទៀតថា កាលពីរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ ជនសង្ស័យ បានធ្វើសកម្មភាព លួចម៉ូតូម៉ាកហុងដា ប៊ិច ពណ៌ខៀវ ស ពាក់ស្លាកលេខ ភ្នំពេញ1GV-5665 មួយគ្រឿងនៅចំណុច តូមលក់ទូរស័ព្ទនៅវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ហើយត្រូវបាន នគរបាលព្រហ្មទណ្ឌតំរិតស្រាលធ្វើការស្រាវជ្រាវ ឈានទៅឃាត់ខ្លួន ជនសង្ស័យម្នាក់ ឈ្មោះភ័ក្រ ពន្លឺ នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងបន្តទៅឆែកឆេរ ឃាត់ខ្លួន ជនសង្ស័យ បានជាបន្តបន្ទាប់ ចំនួន៥នាក់ទៀត នៅរសៀលថ្ងៃទី១៥ខែកញ្ញា ឆ្នាំ ២០១៨ នៅចំណុច ផ្ទះលេខ ៧៤ ផ្លូវលេខ ៣៧៤ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

នៅក្នុង ប្រតិបត្តិការ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ច ដកហូត ម៉ូតូ១៣គ្រឿង
ស្លាកលេខ ៩បន្លះ, ប័ណ្ណសំគាល់យានយន្ត ចំនួន ៥សន្លឹក ,ឧបករណ៍ កែច្នៃ សម្រាប់លួច និងគ្រឿង បន្លាស់ម៉ូតូមួយចំនួន ។ នៅក្នុងម៉ូតូទាំង១៣គ្រឿងនោះមាន២គ្រឿងជារបស់ជនរងគ្រោះ ដែលជនសង្ស័យទើបលួចបាន ។

ជនសង្ស័យ ត្រូវបានកម្លាំងនគរបាលកសាងសំណុំរឿង បញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕