យប់​នេះ Spurs បាត់​កីឡាករ​សំខាន់​ដល់​៥​នាក់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

យប់​នេះ Spurs បាត់​កីឡាករ​សំខាន់​ដល់​៥​នាក់

18/09/2018
Mauricio Pochettino អ្នក​ចាត់​ការ​របស់ Spurs ​បាន​កាត់​​ខ្សែ​ការពារ Kieran Trippier និង Toby Alderweireld ចេញ​ពី​បញ្ជី​ប្រកួត​​បើក​ឆាក​ជាមួយ Inter Milan នៅ Champions League រាត្រី​នេះ។



កីឡាករ​ទាំង​ពីរ​បាន​បង្ហាញ​ខ្លួន​កាល​ពី​ថ្ងៃ​សៅរ៍ ពេល​ Spurs ប្រកួត​ចាញ់ Liverpool ២-១​ នៅ Wembley ប៉ុន្តែ Pochettino បាន​ឲ្យ​កីឡាករ​ទាំង​ពីរ​ខាង​លើ​ត្រលប់​ទៅ​ផ្ទះ​វិញ​ក្រោម​ហេតុផល​​បច្ចេកទេស។



Dele Alli និង Hugo Lloris ក៏​នឹង​ត្រូវ​ខកខាន​ប្រកួត​ក្រៅ​ដី​នេះ​ដែរ។ Alli កំពុង​តែ​មាន​របួស​សរសៃពួរ ខណៈ Lloris ដែល​លេង​ចុងក្រោយ​ជាមួយ Man Utd របួស​ភ្លៅ​។ ចំណែក​ខ្សែ​បម្រើ​សំខាន់​ម្នាក់​ទៀត​គឺ Moussa Sissoko ក៏​មិន​ទាន់​ជា​១០០​% ដូច្នេះ​គេ​នឹង​មិន​អាច​ធ្វើ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អ៊ីតាលី​បាន​ឡើយ។


ដូចនេះនៅរាត្រីនេះក្នុងការប្រកួតបើកឆាកនៅប្រទេសអ៊ីតាលីក្របខ័ណ្ឌ Champion League យប់នេះ Spurs នឹងត្រូវបាត់បងកីឡាករ Kieran Trippier​​ Toby Alderweireld Dele Alli Hugo Lloris នឹង Moussa Sissoko៕