អ្នកទោសជាង​៣០នាក់ហែកគុក​នៅមីយ៉ាន់ម៉ា និងអាច​កំពុងឆ្លងដែន​ទៅប្រទេស​ថៃ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អ្នកទោសជាង​៣០នាក់ហែកគុក​នៅមីយ៉ាន់ម៉ា និងអាច​កំពុងឆ្លងដែន​ទៅប្រទេស​ថៃ!

17/09/2018
(មីយ៉ាន់ម៉ា)៖ អ្នកទោស​ច្រើនជាង ៣០នាក់ ដែលបានរត់​គេចចេញពីពន្ធនាគារ​មួយកន្លែង​ក្នុងប្រទេសមីយ៉ាន់ម៉ា និងប្រហែលជាកំពុងព្យាយាមឆ្លង​ដែនរត់ចូល​ទៅក្នុងទឹកដីថៃ។ នេះបើតាមមន្ត្រីមីយ៉ាន់ម៉ា ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី១៧ ខែកញ្ញា ឆ្នាំ២០១៨។
​យោងតាម​លោកស្រី ឃីន ថេត ម៉ា (Khin Thet Mar) ជាមន្ត្រីម្នាក់​នៅក្នុងតំបន់ អ្នកទោសអស់ខាងលើ​បានរត់គេចចេញ​ពន្ធនាគារ ហាផាអាន (Hpa-An) ស្ថិតនៅ ក្នុងរដ្ឋ ការែន (Karen) ភាគខាងកើត​ប្រទេសមីយ៉ាន់ម៉ា​ ជាប់ព្រំដែន​ជាមួយប្រទេសថៃ។
មន្ត្រីរូបនេះ​បន្ថែមថា អ្នកទោស ១០នាក់ ក្នុងចំណោម ៤១នាក់ត្រូវបានចាប់​ខ្លួនមកវិញ ខណៈអាជ្ញាធរកំពុង​រឹតបន្តឹងសន្តិសុខ​នៅតាមភូមិជាច្រើន ដែលស្ថិតនៅ​ក្បែរពន្ធនាគារ​នោះ។ «ពួកអ្នកទោសទាំងនោះ​អាចនឹងព្យាយាមឆ្លង​ដែន​ចូល​ទៅក្នុងទឹកដី​ថៃ ប៉ុន្តែយើងនឹង​ប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីតាម​ចាប់ខ្លួនពួកគេ​មកវិញ»។ នេះគឺជាការ​គូសបញ្ជាក់របស់​លោកស្រី Khin Thet Mar។
គួរបញ្ជាក់ថា អ្នកទាំង ៤១នាក់ខាងលើ​មាន ២៩នាក់ ត្រូវបានកាត់ទោស​ជាស្ថាពរ និង ១២នាក់ កំពុងប្រឈមមុខ​នឹងសវនាការកាត់​ទោស។ ពួកគេ​ទាំងនេះ បានហែកគុក​កាលពីព្រឹកថ្ងៃអាទិត្យ​ម្សិលមិញ ដោយទាញ​អ្នកបើករថយន្ដដឹក​សម្រាមម្នាក់ ចេញ​ពីលើ​រថយន្ដ ហើយបើកទំលាយ​ទ្វាររត់ចេញតែម្ដង ចំណែកឯ​រថយន្ដនេះ​ត្រូវបានពួកគេ​យកទៅផ្លុងចោល​នៅចំងាយ ២០០គីឡូម៉ែត្រ ពីផ្លូវឆ្ពោះ​ទៅកាន់​ព្រំដែនថៃ៕