យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី១៦ ខែកញ្ញា៖ រកឃើញយានយន្ដល្មើសច្បាប់៦៥៦គ្រឿង និងផាកពិន័យ៤៥៨គ្រឿង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី១៦ ខែកញ្ញា៖ រកឃើញយានយន្ដល្មើសច្បាប់៦៥៦គ្រឿង និងផាកពិន័យ៤៥៨គ្រឿង

16/09/2018
(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៣,២៨៥គ្រឿង រកឃើញល្មើសច្បាប់ ៦៥៦គ្រឿង អប់រំ១៩៨គ្រឿង និងផាកពិន័យ៤៥៨គ្រឿង ។​ នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​ នៅថ្ងៃទី១៦ ខែកញ្ញានេះ ត្រួតពិនិត្យរួមបានចំនួន ១,៧៥៣រឿង, អប់រំ ១១៥គ្រឿង និងផាកពិន័យ ៣៨៨គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៦ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៦ ខែកញ្ញានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៤៣,២៣៣គ្រឿង រកឃើញយានយន្តល្មើស ៨,៦៣៤គ្រឿង ក្នុងនោះអប់រំ ៣,៣៨៧គ្រឿង និងផាកពិន័យ ៥,២៤៧គ្រឿង៕