មនុស្សស្លាប់នៅហ្វីលីពីនកើនដល់​៤០នាក់ ខណៈព្យុះ​ទីហ្វុង Mangkhut កំពុងសង្គ្រប់​លើទីក្រុងហុងកុង និងខេត្តក្វាងទុង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មនុស្សស្លាប់នៅហ្វីលីពីនកើនដល់​៤០នាក់ ខណៈព្យុះ​ទីហ្វុង Mangkhut កំពុងសង្គ្រប់​លើទីក្រុងហុងកុង និងខេត្តក្វាងទុង

16/09/2018
(ម៉ានីល)៖ ព្យុះទីហ្វុង Mangkhat ដ៏មានឥទ្ធិពលខ្លាំងក្លានោះ បានបង្កការ​បំផ្លិចបំផ្លាញ​យ៉ាងធ្ងន់ធ្ងរដ៏ហេដ្ឋារចនា​សម្ព័ន្ធជារួម នៅចុងកោះធំ Luzon នៃភាគខាងជើង​ប្រទេសហ្វីលីពីន ខណៈចំនួនមនុស្ស​ស្លាប់​គិតត្រឹមយប់ថ្ងៃអាទិត្យនេះ (ម៉ោងនៅទីក្រុងម៉ានីល) គឺមាន​រហូតដល់ ៤០នាក់ហើយ។ នេះបើតាមការ​ចេញផ្សាយដោយ សារព័ត៌មាន CNN នាយប់ថ្ងៃអាទិត្យ ទី១៦ ខែកញ្ញា ឆ្នាំ២០១៨។
ទីប្រឹក្សានយោបាយ​​នៃប្រធានាធិបតី​ហ្វីលីពីន គឺលោក Francis Tolentino បានថ្លែង​តាមកិច្ច​សម្ភាសន៍វិទ្យុ​​មួយថា ក្នុងចំណោមមនុស្ស​ស្លាប់​ទាំង ៤០នាក់នោះ គឺ ភាគច្រើនបំផុត​នៅងតំបន់រដ្ឋបាល CAR និង មួយចំនួនទៀតនៅខេត្ត Nueva Vizcaya និងខេត្ត Ilocos នៃភាគខាងជើង​ប្រទេស​ហ្វីលីពីន។ ប្រជាជនហ្វីលីពីន​យ៉ាង​ហោចណាស់ ២៥០,០០០នាក់ បានទទួលរងផល​ប៉ះពាល់ពីព្យុះ​មាំងឃុត។
បច្ចុប្បន្ននេះ​ព្យុះ Mangkhut កំពុងសង្គ្រប់លើ​ទីក្រុងហុងកុង បន្ទាប់ពីវាបានបង្ក​ជាគ្រោះរអិល​បាក់ដីនៅខេត្ត​ក្វាងទុង ដោយសារតែខ្យល់​បោកបក់ខ្លាំងរហូត​ដល់ល្បឿន ១៦២គីឡូម៉ែត្រ​ក្នុងមួយម៉ោង លាយឡំនឹងភ្លៀង​ធ្លាក់យ៉ាងគំហុក ដែលបង្កជាការ​រអិលបាក់ដី​ផងដែរ។
គួរបញ្ជាក់ថា Mangkhut គឺជាព្យុះ​​ខ្លាំងក្លាទី ១៥ ហើយដែលបាន​បោកបក់មកលើ​ប្រទេសហ្វីលីពីន​​នៅក្នុងឆ្នាំ២០១៨នេះ ហើយវាបច្ចុប្បន្ន​កម្លាំងរបស់វាកំពុងតែវាយប្រហារ​បណ្តាទីក្រុង និងខេត្តជាប់ឆ្នេរ​សមុទ្រភាគនិរតី និងខាងកើត​ប្រទេសចិត្តដូចជា ខេត្តហាយណាំ ក្វាងទុង ទីក្រុងហុងកុង និងទីក្រុងម៉ាកាវជាដើម ដោយបណ្តាតំបន់នេះ បានចេញសេចក្តីប្រកាស​អាសន្នកម្រិតកំពូលតែម្តង៕