ដឹង​ថ្ងៃ​ផ្លូវ​ការ Apple ដាក់​អោយ​តម្លើង iOS 12 ហើយ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ដឹង​ថ្ងៃ​ផ្លូវ​ការ Apple ដាក់​អោយ​តម្លើង iOS 12 ហើយ

14/09/2018
(បច្ចេកវិទ្យា)៖ ស្របពេលដែលក្រុមហ៊ុន Apple ប្រកាសចេញទូរសព្ទ iPhone ជំនាន់ថ្មី រួមមាន iPhone XS, iPhone XS Max និង iPhone XR ជាផ្លូវការរួចមក ទីបំផុត សម្រាប់ប្រព័ន្ធ ប្រតិបត្តិការណ៍ iOS 12 ក៏ត្រួវបានដាក់ចេញ ជាផ្លួវការដូចគ្នា ប៉ុន្តែប្រិយមិត្ត iOS ទាំងអស់ មិនទាន់អាចតម្លើងវា នៅពេលនេះ បានទេ។ ចុះពេលណាទៅ ទើបអាចទាញយកបាន?
ជាការពិតណាស់ iOS 12 គឹជាប្រព័ន្ធប្រតិបត្តិការណ៍ ជំនាន់ថ្មីចុងក្រោយ ដែលបានឆ្លងកាត់ ដំណាក់កាលសាកល្បង (ឬយើងហៅថា Beta) ដល់ទៅ 13 ឯណោះ ទម្រាំមកដល់ថ្ងៃនេះ។ យ៉ាងណា មុននឹងបង្ហាញប្រាប់ ដល់អ្នកទាំងអស់គ្នា ពីពេលវេលាដែល Apple ទម្លាក់ iOS 12 ប្រើប្រាស់ ជាសាធារណៈនោះ យើងសូមរំលឹកពី iDevices ដែលត្រូវបានអនុញ្ញាត អោយតម្លើងមក iOS ជំនាន់ថ្មីនេះ បន្តិចសិន។

ខាងក្រោមនេះគឺជាម៉ូឌែល iPhone, iPad និង iPod ដែលអាចតម្លើង iOS 12 បាន៖

iPhone
•    iPhone X
•    iPhone 8
•    iPhone 8 Plus
•    iPhone 7
•    iPhone 7 Plus
•    iPhone 6s
•    iPhone 6s Plus
•    iPhone 6
•    iPhone 6 Plus
•    iPhone SE
•    iPhone 5s

iPad
•    iPad Pro 12.9 អ៊ីញ (ស៊េរីឆ្នាំ 2015 និង 2017)
•    iPad Pro 10.5 អ៊ីញ
•    iPad 9.7 អ៊ីញ (ស៊េរីឆ្នាំ 2016, 2017 និង 2018)
•    iPad Air 2
•    iPad Air
•    iPad (ជំនាន់ទី 5)
•    iPad mini 4
•    iPad mini 3
•    iPad mini 2

iPod
•    iPod touch 6th generation
អញ្ចឹង ចំពោះម៉ូឌែលទាំងប៉ុន្មានខាងលើនេះ គឺសុទ្ធតែទទួលបានការ អនុញ្ញាតពី Apple សម្រាប់ការទាញយក និងតម្លើងទៅកាន់ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 12 ជំនាន់ ពេញលេញបាន។ ចំពោះថ្ងៃដែល Apple បញ្ចេញ iOS 12 នោះ ត្រូវបានគេរំពឹងថា វាអាចនឹងធ្លាក់ មកដល់ នៅថ្ងៃទី 17 ខែកញ្ញា ឆ្នាំ 2018 ឆាប់ៗនេះ។ ដូច្នេះអាច និយាយបានថា វាមិនយូរនោះទេ ធ្មេចបើកៗ ដល់ហើយ។