Apple បូម​លុយ​បាន​កាន់​តែ​ច្រើន​ ពី​​ iPhone XS Max បែក​អេក្រង់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Apple បូម​លុយ​បាន​កាន់​តែ​ច្រើន​ ពី​​ iPhone XS Max បែក​អេក្រង់

14/09/2018
(បច្ចេកវិទ្យា)៖ iPhone X ធ្លាប់​ជា​ស្មាតហ្វូន​ដែល​ស៊ី​ថ្លៃ​បំផុត​លើ​ការ​ជួសជុល ដោយ​ការ​ជួសជុល​អេក្រង់​ត្រូវ​ចំណាយ​ ២៧៩ ដុល្លារ និង​ជួសជុល​ការ​ខូច​ខាត​ផ្សេង​ទៀត​ (ដូច​ជា​ជួសជុល​កញ្ចក់​ខាង​ក្រោយ) ត្រូវ​ចាយ​ដល់​ ៥៤៩ ដុល្លារ​ឯណោះ។
ពេល​នេះ​តំណែង​ស៊ី​ថ្លៃ​លើ​ជួសជុល​បាន​ធ្លាក់​ទៅ​លើ iPhone XS Max ដែល​មាន​អេក្រង់​ទំហំ ៦,៥ អ៊ីញ​វិញ​ ដោយ​ជួសជុល​តែ​អេក្រង់​ត្រូវ​ចំណាយ​ ៣២៩ ដុល្លារ និង​ការ​ជួសជុល​ផ្សេង​ទៀត​ត្រូវ​ចំណាយ​ ៥៩៩ ដុល្លារ។
ចំពោះ iPhone XS ត្រូវ​ចំណាយ​ជួសជុល​ដូច​ជា​ iPhone X ដែរ។ បញ្ជាក់​ថា​តម្លៃ​​នេះ ជា​តម្លៃ​ជួសជុល​ពី​ហាង​ Apple ផ្លូវ​ការ​នៅ​ក្នុង​សហរដ្ឋអាមេរិក៕

​​


ប្រភព៖ PhoneArena