ពូទីន សួរ Jack Ma ថា ហេតុអ្វី​អ្នក​ឆាប់​ចូល​និវត្តន៍​ទាំង​នៅ​ក្មេង? - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ពូទីន សួរ Jack Ma ថា ហេតុអ្វី​អ្នក​ឆាប់​ចូល​និវត្តន៍​ទាំង​នៅ​ក្មេង?

14/09/2018
ក្នុងវេទិកាសេដ្ឋកិច្ចភាគកើត ដែល​ធ្វើឡើង​នៅ​ក្រុង Valdivostok ក្នុង​ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃ​ទី១១ ​ខែ​កញ្ញា ២០១៨ លោក ពូទីន ប្រធានាធិបតី​រុស្ស៊ី បាន​សួរ​លោក Jack Ma ស្ថាបនិក​ក្រុមហ៊ុន Alibaba ថា "អ្នកនៅ​ក្មេង​ណាស់ ហេតុអ្វី​អ្នកត្រៀម​ចូល​និវត្តន៍"?
លោក ពូទីន និង​លោក Jack Ma ចូលរួម​កិច្ចពិភាក្សាមួយ ក្នុងវេទិកាសេដ្ឋកិច្ចភាគកើត នៅ​ប្រទេស​រុស្ស៊ី នាពេល​កន្លង​មក
លោក Jack Ma ហាក់ដូចជា​ភ្ញាក់ផ្អើល​នូវ​សំណួរ​របស់​លោក ពូទីន។ ទោះយ៉ាងណា លោក Ma បាន​លើកឡើង​ថា លោក​មិន​នៅ​ក្មេង​ទៀត​នោះ​ទេ។

លោក Ma ថា "ខ្ញុំ​បាន​ប្រារព្ធ​ខួប ៥៤​ឆ្នាំ​របស់​ខ្ញុំ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី កាលពី​ម្សិលមិញ។ ខ្ញុំ​បាន​ដំណើរការ Alibaba អស់រយៈពេល ១៩​ឆ្នាំ​ហើយ និង​បាន​សម្រេច​រឿង​ខ្លះ ប៉ុន្ដែ​នៅ​មាន​រឿង​ជាច្រើន​ទៀត ដែល​ខ្ញុំ​សង្ឃឹម​ថា នឹង​សម្រេច ដូចជា​ការ​អប់រំ និង​សប្បុរសធម៌"

ក្រោយ​លឺ​លោក Ma លើកឡើង​ដូច្នេះ លោក ពូទីន បាន​សើច និង​និយាយ​ថា "អ្នកនៅ​ក្មេង​ជាង​ខ្ញុំ​ណាស់ ខ្ញុំ​អាយុ ៦៦​ឆ្នាំ​ហើយ"។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ចន្ទ ដើម​សប្ដាហ៍​នេះ លោក Ma បាន​ប្រកាស​ថា លោក​នឹង​ចូលនិវត្តន៍ នៅ​ថ្ងៃ​ទី១០ ខែ​កញ្ញា ឆ្នាំ​២០១៩ ខាង​មុខ៕


ប្រភព៖ MSN