ប្រធានាធិបតីវេណេស៊ុយអេឡា កំពុងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ដើម្បីរកជំនួយពីចិន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រធានាធិបតីវេណេស៊ុយអេឡា កំពុងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ដើម្បីរកជំនួយពីចិន

13/09/2018
(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ កំពុងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងហើយ ដើម្បីពិភាក្សាពី កិច្ចព្រមព្រៀងសេដ្ឋកិច្ច ខណៈរដ្ឋាភិបាលរបស់លោកកំពុងព្យាយាមស្វែងរកជំនួយកម្ចីពីចិន យកទៅដោះស្រាយវិបត្តិសេដ្ឋកិច្ចក្នុង ប្រទេសនាពេលបច្ចុប្បន្ន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០១៨។
ថ្លែងនៅប្រាប់សារព័ត៌មានរដ្ឋ នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់) នៅឯអាកាសយានដ្ឋានទីក្រុងការ៉ាកាស់ លោក ម៉ាឌូរ៉ូ បានលើកឡើងដូច្នេះថា៖«ខ្ញុំកំពុងធ្វើដំណើរទៅកាន់ប្រទេសចិន ជាមួយក្ដីរំពឹងខ្ពស់ ហើយយើងនឹងបានជួបគ្នាជាថ្មីម្ដងទៀត នៅប៉ុន្មានថ្ងៃខាងមុខនេះជាមួយលទ្ធផលដ៏ធំធេង»។ ប៉ុន្តែ លោក ម៉ាឌូរ៉ូ មិនបានបញ្ជាក់អ្វីលម្អិតបន្ថែមនោះទេ រីឯក្រសួងព័ត៌មាន វេណេស៊ុយអេឡា និងក្រសួងការបរទេសចិនក៏មិនទាន់ធ្វើការអត្ថាធិប្បាយអ្វីដែរ។
គួររំលឹកថា កាលពីខែកក្កដាកន្លងទៅ ក្រសួងហិរញ្ញវត្ថុវេណេស៊ុយអេឡា បាននិយាយថាខ្លួនអាចនឹងទទួលបានជំនួយ២៥០លាន ដុល្លារពីធនាគារអភិវឌ្ឍចិន ដើម្បីដោះស្រាយបញ្ហាប្រេងធ្លាក់ថ្លៃ។ វេណេស៊ុយអេឡា ក៏ធ្លាប់បានយល់ព្រមទទួលជំនួយក្រោមជា ប្រាក់កម្ចី ០៥ពាន់លានដុល្លារពីចិនផងដែរ តែមិនទាន់ទទួលបានគ្រប់ចំនួននៅឡើយទេ៕ ​