រដ្ឋមន្ត្រីការបរទេសជប៉ុន សាទរសម្តេចតេជោ ហ៊ុន សែន ទទួលបានជ័យជម្នះបន្តដឹកនាំរាជរដ្ឋាភិបាល - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រដ្ឋមន្ត្រីការបរទេសជប៉ុន សាទរសម្តេចតេជោ ហ៊ុន សែន ទទួលបានជ័យជម្នះបន្តដឹកនាំរាជរដ្ឋាភិបាល

13/09/2018
(ហាណូយ, វៀតណាម)៖ លោក តារ៉ូ កូណូ រដ្ឋមន្រ្តីការបរទេសជប៉ុន បានសម្តែងការអបអរសាទរចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលទទួលបានជោគជ័យលើការបោះឆ្នោតនាពេលកន្លងទៅឈានទៅដឹកនាំរាជរដ្ឋាភិបាលបន្តទៅទៀត។

ការអបអរសាទរនេះ បានធ្វើឡើងក្នុងពេល លោក តារ៉ូ កូណូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួនជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះ។
នៅចំពោះមុខសម្តេចតេជោនាយករដ្ឋមន្រ្តី លោក តារ៉ូ កូណូ បានលើកឡើងថា លោកចាប់អារម្មណ៍យ៉ាងខ្លាំងពីសភាពការណ៍ក្នុងប្រទេសកម្ពុជា ក្រោយពីដំណើការបោះឆ្នោត និងការរៀបចំក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា រាជរដ្ឋាភិបាលថ្មី របស់ប្រទេសកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍រៀបរាប់ពីការរៀបចំក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា និងរាជរដ្ឋាភិបាលថ្មី។

សម្តេចតេជោ បានគូសបញ្ជាក់ថា មកដល់ពេលនេះស្ថានភាពក្នុងប្រទេសកម្ពុជាមានភាពល្អប្រសើរជាងពេលណាៗទាំងអស់ ពោលគឺស្ថេរភាពនយោបាយ ស្ថេរភាព ម៉ាក្រូសេដ្ឋកិច្ច មិនតែប៉ុណ្ណោះក្រោមគំនិតផ្តួចផ្តើមដោយផ្ទាល់ពីសម្តេច កម្ពុជាបានបង្កើតឡើងនូវវេទិកាពិភាក្សា ដែលមានការចូលរួមពីគណបក្សនយោបាយ ក្នុងការបោះឆ្នោតសកលឆ្នាំ២០១៨ ដើម្បីឈានទៅបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីលើកបញ្ហាមួយចំនួន ដែលទាក់ទិនទៅនឹងដំណើរការរបស់រាជរដ្ឋាភិបាល។
ក្នុងជំនួបពិភាក្សាការងារនោះដែរ សម្តេចតេជោ និងលោករដ្ឋមន្រ្តីការបរទេសជប៉ុន បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅនិងរបៀបវារៈនៃកិច្ចប្រជុំកំពូលមេគង្គ ជប៉ុន ដែលគ្រោងធ្វើឡើងនៅខែតុលា នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

សម្តេចតេជោនាយករដ្ឋមន្រ្តី តាមរយៈលោករដ្ឋមន្រ្តីការបរទេសជប៉ុន បានថ្លែងអំណរគុណជូនចំពោះលោក ស៊ិនហ្សូ អាបេ ដែលបានគោរពអញ្ជើញសម្តេចបំពេញទស្សនកិច្ច និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន នៅពេលខាងមុខ ពិសេសអញ្ជើញទៅចូលរួមទស្សនកិច្ចនៅ ទីក្រុងយូកូហាម៉ា ដែលជាមូលដ្ឋាននៃការបោះឆ្នោតរបស់ឯកឧត្តមរដ្ឋមន្រ្តីការបរទេសជប៉ុន៕