ព្រាប សុវត្ថិ បញ្ចូល​ទម្រង់​សិល្បៈ​ល្ខោនខោល និង​ល្ខោន​ស្បែកធំ ក្នុង​បទ​ចម្រៀង​ថ្មី - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ព្រាប សុវត្ថិ បញ្ចូល​ទម្រង់​សិល្បៈ​ល្ខោនខោល និង​ល្ខោន​ស្បែកធំ ក្នុង​បទ​ចម្រៀង​ថ្មី

12/09/2018
(ភ្នំពេញ)៖ លោក ព្រាប សុវត្ថិ នៅតែមានភាពមមាញឹក ជាមួយការងារសិល្បៈនិងមុខជំនួញអចលនទ្រព្យហើយនោះ លោក ព្រាប សុវត្ថិ ក៏មិនបានបន្ធូរដៃសិល្បៈនោះទេ បានន័យថា ការងារសិល្បៈរបស់លោក កាន់តែក្តោបក្តាប់បានទីផ្សារច្រើនជាងមុនទៅទៀត។ ក្នុង​នោះលោកក៏ត្រៀមចេញបទចម្រៀងថ្មីមួយទៀត មានលាយបញ្ចូល នូវទម្រង់សិល្បៈល្ខោនខោល និងល្ខោនស្បែកធំរបស់ខ្មែរ។
ជាមួយនឹងការបញ្ចូលទម្រង់ សិល្បៈបុរាណខ្មែរ ដាក់ក្នុងបទចម្រៀងថ្មីរបស់លោក ព្រាប សុវត្ថិ នៅពេលនេះ គឺបន្ទាប់ពីល្ខោនខោល កំពុងតែត្រូវបានសិល្បករ-សិល្បការិនីជាច្រើន រួមគ្នាសម្តែងនូវការឈឺឆ្អាល ព្រោះខ្លាចបាត់បង់។ ក្នុងនោះពួកគេបានរួមគ្នាសម្តែង ដើម្បីឲ្យពិភពលោកបានស្គាល់ ទាំងក្នុងប្រទេស និង​លើឆាកអន្តរជាតិ ខណៈតារាប្រុសជួរមុខ ក្នុងផលិតកម្មហង្សមាស ក៏មិនខុសពីតារាដទៃទៀតដែរ ពោលគឺដើម្បីចូលរួមចំណែក ផ្សព្វផ្សាយវប្បធម៌ខ្មែរ លោកបានបញ្ចូលទម្រង់ល្ខោនខោល និងល្ខោនស្បែកធំ ដាក់ក្នុងវីដេអូចម្រៀងថ្មី របស់លោក។
ការកត់សម្គាល់បែបនេះ ធ្វើឡើងបន្ទាប់ពីអ្នកនិយមលេងបណ្តាញ សង្គមហ្វេសប៊ុកឃើញមានការបង្ហោះរូបភាព ជាច្រើនសន្លឹក ពីសំណាក់ផេកហ្វេសប៊ុករបស់ យុវជនល្ខោនខោលកម្ពុជា ដោយភ្ជាប់ជាមួយនឹងសារយ៉ាងដូច្នេះថា «ការងារថ្ងៃនេះរបស់ពួកយើង ! សេង និង ណាន់ ចូលរួមសម្តែងក្នុងបទចម្រៀងថ្មី របស់បងប្រុស ព្រាប សុវត្ថិ ! រួមគ្នាជ្រោមជ្រែងភាពថ្កុំថ្កើង នៃវប្បធម៌យើង ក្រុមយុវជនល្ខោនខោលកម្ពុជា»
ទោះបីជាយ៉ាងណា បន្ទាប់ពីកំពូលតារាចម្រៀង ព្រាប សុវត្ថិ បញ្ចូលឈុតឆាកល្ខោលខោល ក្នុងបទចម្រៀងរបស់លោក ​ក្នុងន័យដើម្បីលើកស្ទួយសិល្បៈ ដ៏ចំណាស់មួយនេះរួចមក  ដើម្បីឆក់យកចំណាប់អារម្មណ៍ពី មហាជន ដែរកំពុងចាប់អារម្មណ៏នឹងល្ខោលខោល៕