សេតវិមាន៖ បើសិនជាជនជាតិអាមេរិកណាម្នាក់ នៅក្នុងប្រទេសអ៊ីរ៉ាក់ រងរបួស អ៊ីរ៉ង់កុំសង្ឃឹមថារួចខ្លួនឱ្យសោះ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សេតវិមាន៖ បើសិនជាជនជាតិអាមេរិកណាម្នាក់ នៅក្នុងប្រទេសអ៊ីរ៉ាក់ រងរបួស អ៊ីរ៉ង់កុំសង្ឃឹមថារួចខ្លួនឱ្យសោះ

12/09/2018
(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក ព្រមានអ៊ីរ៉ង់ថាខ្លួននឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះការវាយប្រហារណាមួយដែលធ្វើ ឡើងដោយសម្ព័ន្ធមិត្តរបស់តេហេរ៉ង់ នៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលបង្កឱ្យពលរដ្ឋអាមេរិករងរបួស ឬក៏ធ្វើឱ្យខូចខាតដល់ហេដ្ឋារចនា សម្ព័ន្ធអាមេរិក។ នេះគឺជាការព្រមានរបស់សេតវិមាន ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១២ ខែកញ្ញា ឆ្នាំ២០១៨។
សេតវិមាននៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ចេញផ្សាយនៅថ្ងៃអង្គារសប្ដាហ៍នេះ ក៏បានចោទប្រកាន់អ៊ីរ៉ង់ផងដែរថាមិនបានជួយ ទប់ស្កាត់ការវាយប្រហារកាលពីពេលថ្មីៗនេះ លើស្ថានកុងស៊ុលអាមេរិកក្នុងទីក្រុង Basra និងបរិវេណស្ថានទូតអាមេរិកប្រចាំទីក្រុង បាកដាដនោះឡើយ។
សេតវិមានបានលើកឡើងដូច្នេះថា៖ «អ៊ីរ៉ង់មិនបានធ្វើអ្វីទាល់តែសោះ ដើម្បីបញ្ឈប់ការវាយប្រហាររបស់ក្រុមជីវពលនៅក្នុងប្រទេស អ៊ីរ៉ាក់ ដែលតេហេរ៉ង់ជាអ្នកគាំទ្រ ផ្ដល់លុយកាក់ បណ្ដុះបណ្ដាល និងផ្ដល់អាវុធឱ្យ... ដូច្នេះសហរដ្ឋអាមេរិកនឹងឱ្យអ៊ីរ៉ង់ទទួល ខុសត្រូវលើរាល់ការវាយប្រហារទាំងឡាយណា ដែលបង្កពលរដ្ឋអាមេរិករងរបួស ឬធ្វើឱ្យខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធអាមេរិក ជាមួយនឹងការចាត់វិធានការយ៉ាងម៉ឺងម៉ាត ដើម្បីការពារអាយុជីវិតពលរដ្ឋអាមេរិក»
គួរបញ្ជាក់ថា ការព្រមានខាងលើរបស់សេតវិមាន ធ្វើឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍កាលពីថ្ងៃសុក្រ កាលពីសប្ដាហ៍មុនថា បរិវេណស្ថានទូតអាមេរិកប្រចាំទីក្រុងបាកដាក រងការវាយប្រហារដោយការគ្រាប់បែកចំនួន០៣គ្រាប់ ខណៈស្ថានកុងស៊ុលអាមេរិក ក្នុងទីក្រុង Basra ក៏រងការវាយប្រហារដោយគ្រាប់រ៉ុក្កែតកាលពីថ្ងៃសៅរ៍កន្លងទៅផងដែរ។ ប៉ុន្តែការវាយប្រហារទាំងពីរនេះមិនបាន បង្កជាការខូតខាត ឬក៏ធ្វើពលរដ្ឋអាមេរិករងរបួសនោះទេ៕