នាយករដ្ឋមន្រ្តីជប៉ុន អាបេ ផ្ញើសារលិខិតអបអរសាទរជូន សម្តេចតេជោ ហ៊ុន សែន ដែលបន្តកាន់តំណែងជានាយករដ្ឋមន្រ្តី ក្នុងអាណត្តិថ្មី - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

នាយករដ្ឋមន្រ្តីជប៉ុន អាបេ ផ្ញើសារលិខិតអបអរសាទរជូន សម្តេចតេជោ ហ៊ុន សែន ដែលបន្តកាន់តំណែងជានាយករដ្ឋមន្រ្តី ក្នុងអាណត្តិថ្មី

11/09/2018
(ភ្នំពេញ)៖ លោក ស៊ីនហ្សូ អាបេ (Shinzo ABE) នាយករដ្ឋមន្រ្តីជប៉ុន បានផ្ញើសារលិខិតអបអរសាទរជូន សម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ឱ្យបន្តកាន់តំណែងជានាយករដ្ឋមន្រ្តី ក្នុងអាណត្តិថ្មីនេះ។

ក្នុងលិខិតរបស់លោកនាយករដ្ឋមន្រ្តីជប៉ុន បានបញ្ជាក់ជូនសម្តេចតេជោ ហ៊ុន​ សែន យ៉ាងដូច្នេះថា៖ «ប្រទេសកម្ពុជា ទទួលបាននូវសុខសន្តិភាព និងស្ថិរភាពក្នុងរយៈពេល២៥ឆ្នាំ កន្លងទៅនេះ ក្រោយការបោះឆ្នោតរៀបចំដោយ អ៊ុនតាក់ (UNTAC)។ ខ្ញុំសង្ឃឹមថា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ប្រជាជនកម្ពុជាទាំងអស់នឹងរួបរួមគ្នា និងសម្រេចបានការអភិវឌ្ឍខ្លាំងក្លាបន្ថែមទៀត តាមរយៈការបន្តលើកកម្ពស់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា»
លោក ស៊ីនហ្សូ អាបេ បានបញ្ជាក់ទៀតថា «ខ្ញុំទន្ទឹងរង់ចាំផ្លាស់ប្តូរយោបល់ជាមួយសម្តេច អំពីបញ្ហានានាក្នុងឱកាសនៃកិច្ចប្រជុំកំពូលជប៉ុន-មេគង្គដែលនឹងប្រព្រឹត្តទៅនៅទីក្រុងតូក្យូ ក្នុងខែតុលានេះ»

សូមបញ្ជាក់ថា ក្រៅរដ្ឋាភិបាលជប៉ុន ដែលជាមហាអំណាចសេដ្ឋកិច្ច ដែលចូលរួមអបអរសាទរដល់រាជរដ្ឋាភិបាលថ្មីរបស់កម្ពុជាក្នុងអាណត្តិនេះ ក៏មានផងដែរនូវបណ្តាប្រទេសជាច្រើនទៀតដែលចូលរួមសាទរបែបនេះ ក្នុងនោះមានប្រទេសធំៗដូចជា ចិន រុស្ស៊ី អាល្លឺម៉ង់ ឥណ្ឌា។ល៕

ខាងក្រោមនេះជាសារលិខិតបកប្រែជាភាសាខ្មែររបស់ លោកនាយករដ្ឋមន្រ្តីជប៉ុន៖