អាល្លឺម៉ង់នឹង​ចូលដៃចូលជើង​​ជាមួយបណ្តា​សម្ព័ន្ធមិត្ត ដោយប្រើ​យន្តហោះ​ចម្បាំង​វាយប្រហារស៊ីរី​ក្នុងករណី​ចាំបាច់! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អាល្លឺម៉ង់នឹង​ចូលដៃចូលជើង​​ជាមួយបណ្តា​សម្ព័ន្ធមិត្ត ដោយប្រើ​យន្តហោះ​ចម្បាំង​វាយប្រហារស៊ីរី​ក្នុងករណី​ចាំបាច់!

11/09/2018
(ប៊ែរឡាំង)៖ អាល្លឺម៉ង់អាចនឹងចូល​រួមក្នុងប្រតិបត្តិការ​ វាយប្រហារតាមផ្លូវអាកាស​​ជាមួយ​សហរដ្ឋអាមេរិក អង់គ្លេស និងបារាំង បើសិនជាកង​កម្លាំងរដ្ឋាភិបាល​ស៊ីរី ប្រើប្រាស់​អាវុធគីមីសាជាថ្មី​ ប្រឆាំងនឹង​ជនស៊ីវិល​នៅក្នុងខេត្ត អ៊ីដលីព (Idlib)។ នេះបើតាម​ប្រព័ន្ធផ្សព្វផ្សាយនៅ​ក្នុងស្រុក ដកស្រង់ដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី១០ ខែកញ្ញា ឆ្នាំ២០១៨។
យោងតាម​សារព័ត៌មាន​អាល្លឺម៉ង់ បាល (Bild) បច្ចុប្បន្ន​ក្រសួងការពារជាតិ​អាល្លឺម៉ង់ កំពុងពិចារណា​លើជម្រើសក្នុង​ការចាត់វិធានការឆ្លើយ​តប នៅក្នុងករណី​ដែលកងកម្លាំង​រដ្ឋាភិបាលស៊ីរី ប្រើប្រាស់​អាវុធគីមីប្រឆាំងនឹង​ជនស៊ីវិលសាជាថ្មី ហើយនៅក្នុង​ចំណាត់ការនោះ ទៀតសោត​ក៏អាចនឹងមានផងដែរ​ នូវការប្រើប្រាស់យន្ដហោះ​ចម្បាំង ថូណាដូ (Tornado) វាយប្រហារលើកង​កម្លាំងរដ្ឋាភិបាល​លោក បាស្សា អាល់ អាសាដ។
គួរជម្រាបថា ក្រសួង​ការពារជាតិ​រុស្ស៊ី​បានអះអាងជាច្រើនដងថា ក្រុមភេរវករ Tahrir al-Sham អាចនឹងដឹកនាំ​ការវាយប្រហារ​ដោយអាវុធគីមី នៅក្នុងខេត្ត Idlib នៅពេល​ណាមួយ ដើម្បីទម្លាក់កំហុស​លើកងកម្លាំងរដ្ឋាភិបាល​ស៊ីរី។ ​មិនតែ​ប៉ុណ្ណោះ សូម្បីតែ​លោកស្រីអធិការបតី​អាល្លឺម៉ង់ អាន់ជែលឡា មឺគែល ក៏ធ្លាប់លើក​ឡើងដែរថា អាល្លឺម៉ង់​នឹងមិនចូលរួមក្នុង​ប្រតិបត្តិការ​យោធានៅ​ស៊ីរីនោះទេ ខណៈលោកស្រី​បានបង្ហាញ​ការគាំទ្រ​ ដល់ប្រតិបត្តិការ​យោធា​របស់រុស្ស៊ី ប្រឆាំងនឹង​ពួកភេរវករ​នៅក្នុង​ខេត្ត Idlib៕