សាលាដំបូងរាជធានីភ្នំពេញបញ្ជាក់ថា ទោះបីជាលោក កឹម សុខា ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ដោយសារតែបញ្ហាសុខភាព ប៉ុន្តែមិនអាចរត់គេចខ្លួន ពីនីតិវិធីតុលាការបានឡើយ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សាលាដំបូងរាជធានីភ្នំពេញបញ្ជាក់ថា ទោះបីជាលោក កឹម សុខា ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ដោយសារតែបញ្ហាសុខភាព ប៉ុន្តែមិនអាចរត់គេចខ្លួន ពីនីតិវិធីតុលាការបានឡើយ

10/09/2018
(ភ្នំពេញ)៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចេញលិខិតប្រកាសជូនសាធារណជនថា ទោះបីជា លោក កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ដោយសារសុខភាពរបស់គាត់ក៏ពិតមែន ប៉ុន្តែលោក កឹម សុខា មិនអាចរត់គេចខ្លួនពីនីតិវិធីតុលាការបានឡើយ ហើយចំណាត់ការរបស់ចៅក្រមស៊ើបសួរ កំពុងអនុវត្តនីតិវិធីរបស់ខ្លួនបន្ត។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបង្គាប់ឱ្យដោះលែង លោក កឹម សុខា ឱ្យនៅក្រៅឃុំ ហើយបានសម្រេចជំនួសមកវិញនូវវិធានការ នៃការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយភ្ជាប់នូវកាតព្វកិច្ចតាមផ្លូវច្បាប់មួយចំនួន។ ការសម្រេចនេះ ដោយផ្អែកទៅលើហេតុផលសុខភាព និងមានការធានាខាងផ្នែកនីតិវិធីច្បាស់លាស់ថា ជនត្រូវចោទ កឹម សុខា នឹងមិនអាចរត់គេចខ្លួនពីនីតិវិធីតុលាការឡើយ»
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់បន្ថែមទៀតថា​ «ជនត្រូវចោទឈ្មោះ កឹម សុខា ត្រូវបានចោទប្រកាន់ពីបទ សន្ទិដ្ឋិភាពជាមួយបរទេស តាមបញ្ញត្តិមាត្រា៤៤៣ នៃក្រមព្រហ្មទណឌ នៃព្រះរាជាណាចក្រកម្ពុជា។ សំណុំរឿងនេះកំពុងស្ថិតនៅក្នុងចំណាត់ការរបស់ចៅក្រមស៊ើបសួរ ដែលកំពុងអនុវត្តនីតិវិធីរបស់ខ្លួនបន្តដោយយកចិត្តទុកដាក់បំផុត ស្រ​បតាមច្បាប់ជាធរមាន»