ក្រសួងសុខាភិបាល​ ចេញសេចក្តីប្រកាសព័ត៌មានអំពីការទទួលមរណភាពរបស់វេជ្ជបណ្ឌិត​ Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា​កម្ពុជា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្រសួងសុខាភិបាល​ ចេញសេចក្តីប្រកាសព័ត៌មានអំពីការទទួលមរណភាពរបស់វេជ្ជបណ្ឌិត​ Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា​កម្ពុជា

10/09/2018
(ភ្នំពេញ)៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ បានទទួលព័ត៌មានប្រកបដោយក្តីរន្ធត់ក្រៀមក្រំជាទីបំផុត​ អំ​ពីមរណភាពរបស់ឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិត​ បីច​ រីចច្នឺ​ (Prof. Dr. Beat Reachner) ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា​កម្ពុជា​ កាលពីព្រឹកថ្ងៃអាទិត្យ​ ទី៩​ ខែកញ្ញា​ ឆ្នាំ២០១៨ (ពេលវេលានៅទីក្រុងហ្សឺណែវ)​ ក្នុងជន្នាយុ​៧១ឆ្នាំ​ ដោយរោគាពាធ​ នៅប្រទេសស្វីស។
លោក ម៉ម​ ប៊ុនហេង​ រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ តាងនាមឲ្យថ្នាក់ដឹកនាំ​ បុគ្គលិក​-មន្ត្រីសុខាភិបាល​ លោកគ្រូពេទ្យ​ អ្នកគ្រូពេទ្យនៃក្រសួងសុខាភិបាល​ ជាពិសេសនៃមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់​ និងក្នុងនាមឯកឧត្តមរដ្ឋមន្ត្រីផ្ទាល់​ សូមសំដែងនូវការសោកស្តាយជាទីបំផុតចំពោះមរណភាព និងការបាត់បង់ស្ថាបនិកមន្ទីរពេទ្យកុមារគន្ធបុប្ផារូបនេះ​ ដែលនេះមិនត្រឹមតែជាការបាត់បង់នូវឥស្សរជនជួយសុខភាពកុមារកម្ពុជាប៉ុណ្ណោះទេ​ តែជាការបាត់បង់ដ៏ធំធេងសម្រាប់វិស័យសុខាភិបាលកម្ពុជា​ និងជាការបាត់បង់លោកគ្រូពេទ្យដ៏ឆ្នើមកម្ររកបានផងដែរ។
សូមអានសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល រៀបរាប់អំពីការលះបង់ដ៏ធំធេងរបស់វេជ្ជបណ្ឌិត​ Beat Richner: