យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី០៩ ខែកញ្ញា៖ រកឃើញយានយន្ដល្មើសច្បាប់៤៣៤គ្រឿង និងផាកពិន័យ២២២គ្រឿង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី០៩ ខែកញ្ញា៖ រកឃើញយានយន្ដល្មើសច្បាប់៤៣៤គ្រឿង និងផាកពិន័យ២២២គ្រឿង

09/09/2018
(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន១,៧៩១គ្រឿង រកឃើញល្មើសច្បាប់៤៣៤គ្រឿង (ម៉ូតូ៥៩%) អប់រំ២១២គ្រឿង និងផាកពិន័យ២២២គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​ នៅថ្ងៃទី០៩ ខែកញ្ញានេះ ត្រួតពិនិត្យរួមបានចំនួន១,០៥២គ្រឿង, អប់រំ៧៥គ្រឿង និងផាកពិន័យ១៧០គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល០៩ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៩ ខែកញ្ញានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន២០,១៧៤គ្រឿង រកឃើញយានយន្តល្មើស៤,២៨៨គ្រឿង (ម៉ូតូ៧៥%) ក្នុងនោះអប់រំ១,៧០៨ និងផាកពិន័យ២,៥៨០គ្រឿង៕