រំជួលចិត្ត! មកដឹងបំណងប្រាថ្នា៣ធំបំផុត របស់ វីរបុរសសង្គ្រោះជីវិតកុមារកម្ពុជាមុនចាកលោកទៅ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រំជួលចិត្ត! មកដឹងបំណងប្រាថ្នា៣ធំបំផុត របស់ វីរបុរសសង្គ្រោះជីវិតកុមារកម្ពុជាមុនចាកលោកទៅ

09/09/2018
(ភ្នំពេញ)៖ នៅមុននេះបន្តិចនាព្រលប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨នេះស្ថាបនិកមន្ទីរពេទ្យ គន្ធបុប្ផា លោកវេជ្ជបណ្ឌិត Beat Richner បានទទួលមរណភាពហើយ បន្ទាប់លោកបានធ្លាក់ខ្លួនឈឺរយៈពេលជាយូរមកហើយនោះ។ លោកទទួលមរណភាពនៅវេលាម៉ោង២៖៤៥នាទីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងជន្មាយុ៧១ឆ្នាំ នៅប្រទេសស្វីស។ នេះរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាព្រលប់នេះ។
លោក​វេជ្ជបណ្ឌិត Beat Richner ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា​ដ៏ល្បី​ឈ្មោះ ​​ធ្លាប់​មាន​បំណង​ប្រាថ្នា​ធំៗ​៣ មុនលោកបានលាចាកពីលោកនេះទៅ។

លោក មាស សារិទ្ធិ ប្រធាន​ការិយាល័យរដ្ឋបាល​ នៃ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ ដែល​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​នេះ​ជាង​២០ ឆ្នាំ​កន្លងមក​បាន​រំលឹក​ថា បំណង​ប្រាថ្នា​លោក​វេជ្ជបណ្ឌិត Beat Richner​ គឺ៖

០១. ក្នុងនាម​ជា​គ្រូពេទ្យ​កុមារ​​ ដាច់​ខាត​លោក​​​ត្រូវតែ​ព្យាបាល​កុមារ​ប្រកបដោយ​សុខុមាល​ភាព។

០២. ការ​ព្យាបាល​ចំ​គោលដៅ​ មាន​ប្រសិទ្ធភាព​ ស្មើភាព​គ្នា​ មិ​ន​មាន​​អំពើពុករលួយ​ ​ប្រកបដោយ​គុណធម៌ និង​សុវត្ថិភាព​ចំពោះ​កុមារ​ ។

០៣. ស្តង់​ដា​ព្យាបាល​ដូច​គ្នា​នឹង​បណ្តា​ប្រទេស​ជឿនលឿន​ និង​មាន​និរន្ត​​ភាព​។