ប្រទេសចិន​ទើបបាញ់បង្ហោះ​ផ្កាយរណបថ្មីមួយទៀត ដើម្បីអង្កេតដែនសមុទ្រ​ទូទាំង​ពិភពលោក! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រទេសចិន​ទើបបាញ់បង្ហោះ​ផ្កាយរណបថ្មីមួយទៀត ដើម្បីអង្កេតដែនសមុទ្រ​ទូទាំង​ពិភពលោក!

07/09/2018
(ប៉េកាំង)៖ ចិននៅ​ថ្ងៃសុក្រនេះ​បានបាញ់បង្ហោះ ផ្កាយរណប​អង្កេតដែនសមុទ្រថ្មី​មួយ ទៅកាន់គន្លង​តារាវិថី ដើម្បីជួយដល់ការ​លើកកម្ពស់​ការយល់ដឹងពី​ទឹកសមុទ្រ និងបម្រែបម្រួល​អាកាសធាតុ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី០៧ ខែកញ្ញា ឆ្នាំ២០១៨។
គ្រាប់រ៉ុក្កែត Long March-2C ដែលដឹកជញ្ជូន​ផ្កាយរណប​ឈ្មោះ HY-1C ត្រូវបានបាញ​បង្ហោះនៅម៉ោង ១១៖១៥នាទីព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង) ចេញពីមជ្ឈមណ្ឌល​បាញ់បង្ហោះ​ផ្កាយរណប តៃយ័ន (Taiyuan) ស្ថិតនៅក្នុងខេត្ត សានស៊ី (Shanxi) នៃភាគខាងជើង​ប្រទេសចិន។
ជាមួយគ្នានោះ​ដែរ អាជ្ញាធរចិនបាន​បញ្ជាក់ថា ផ្កាយរណបនេះ នឹងជួយក្នុងការតាម​ដានពណ៌ទឹកសមុទ្រ និងសីតុណ្ហភាព ព្រមទំាងផ្ដល់​ទិន្នន័យសម្រាប់ការស្រាវជ្រាវ​លើបរិស្ថាន​មហាសមុទ្រ​ នៅក្នុង​សកលលោក។ មិនតែប៉ុណ្ណោះ តាមរយៈទិន្នន័យផ្ដល់ ដោយផ្កាយរណប HY-1C វាក៏នឹងចូល​រួមចំណែកផងដែរ​ ដល់ការលើកកម្ពស់ការយល់​ដឹងពីទឹកសមុទ្រ និងបម្រែបម្រួល អាកាសធាតុ ក៏ដូចជាត្រៀម​ខ្លួនទប់ទល់នឹងគ្រោះ​មហន្តរាយធម្មជាតិ​នានា។
គួរជម្រាបថា ចិនធ្លាប់បាន​បាញ់បង្ហោះផ្កាយរណបអង្កេត​សមុទ្រ HY-1A ជាលើកដំបូង​ក្នុងឆ្នាំ២០១២ ហើយបន្ទាប់​មកទៀត​ទើបទីក្រុងប៉េកាំង​ បាញ់បង្ហោះ​ផ្កាយរណប HY-1B នៅ​ខែមេសា ឆ្នាំ២០០៧ ខណៈការបាញ់​បង្ហោះផ្កាយរណប HY-1C នៅថ្ងៃសុក្រនេះ គឺជាការបាញ់​បង្ហោះលើក​ទី ២៨៤ ដោយប្រើគ្រាប់​រ៉ុក្កែតប្រភេទ Long March ជាផលិតផល​របស់​ចិនផ្ទាល់៕