គ្រោះរញ្ជួយដី​នៅជប៉ុន៖ មនុស្សស្លាប់​កើន​ដល់១៦នាក់ និង​២៦នាក់បាត់ខ្លួន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

គ្រោះរញ្ជួយដី​នៅជប៉ុន៖ មនុស្សស្លាប់​កើន​ដល់១៦នាក់ និង​២៦នាក់បាត់ខ្លួន

07/09/2018
(តូក្យូ)​៖ នាយករដ្ឋមន្ត្រីជប៉ុន​លោក ស៊ីនហ្សូ អាបេ នៅថ្ងៃសុក្រនេះ​បានឱ្យដឹងថា ចំនួនមនុស្សស្លាប់​បានកើនដល់ ១៦នាក់ហើយ ខណៈ​៥.៣លាននាក់ នៅតែបន្តគ្មាន​អគ្គិសនីប្រើប្រាស់ បន្ទាប់ពីគ្រោះ​រញ្ជួយដី​កម្រិត​៦.៧​រ៉ិច​ទ័រ វាយប្រហារមក​​​លើកោះ​ហុកកៃដូ (Hokkaido) ភាគខាងជើង​ប្រទេសជប៉ុន កាលពីព្រឹក​ថ្ងៃព្រហស្បតិ៍។ នេះបើតាម​ការ​ផ្សាយ​ចេញ​​ដោយ ​ទីភ្នាក់​ងារ​ព័ត៌​​មាន Reuters នៅរសៀលថ្ងៃសុក្រ ទី០៧ ខែកញ្ញា ឆ្នាំ២០១៨។
​ជាមួយគ្នា​នោះដែរ បើតាមអាជ្ញាធរជប៉ុន​មនុស្ស ២៦នាក់ នៅតែបន្តបាត់ខ្លួន និងច្រើនជាង ២,០០០នាក់ កំពុងស្នាក់​នៅតាមទីតាំងជម្លៀស​ខ្លួន​បណ្តោះអាសន្ន ដែលត្រូវបានរៀប​ចំឡើងនៅតាម​តំបន់ជាង ៤០០កន្លែង។ បន្ថែមពីលើនេះ អាជ្ញាធរជប៉ុនក៏បានបង្ហាញ​ការព្រួយបារម្ភផងដែរ​ថា ចំនួនមនុស្សស្លាប់​អាចនឹងមានការកើន​ឡើងខ្ពស់ថែម​ទៀត ដោយសារតែ​លំនៅឋាន​ជាច្រើនខ្នង បានកប់នៅ​ក្រោមបំណាក់ដី ដែលបង្ក​ឡើង​ដោយ​រញ្ជួយដី។
គួរជម្រាបថា គ្រោះរញ្ជួយដីកម្រិត ៦.៧រ៉ិចទ័រខាងលើ បានកើតមានឡើង​ចំពេលដែលប្រទេស​ជប៉ុន ទើបតែរងគ្រោះ​ដោយ​សារ​តែ​ខ្យល់​ព្យុះទីហ្វុង ចេប៊ី (Jebi) ដែលបានផ្ដាច់​ជីវិតមនុស្ស ១១នាក់ និង ៦០០នាក់​ផ្សេងទៀតរងរបួស​នៅក្នុង​សប្ដាហ៍នេះ៕