មេទ័ពកំពូលៗរបស់កម្ពុជា៣រូប ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជាផ្លូវការ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មេទ័ពកំពូលៗរបស់កម្ពុជា៣រូប ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជាផ្លូវការ

06/09/2018
(ភ្នំពេញ)៖ ព្រះ​ករុណា ព្រះបាទ​សម្ដេច ​ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ​នៃកម្ពុជា នៅថ្ងៃទី០៦ ខែកញ្ញានេះ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងដំឡើងឋានន្ដរស័ក្ដិ នាយទាហានជាន់ខ្ពស់៣រូប ជាថ្នាក់ដឹកនាំកំពូលនៃកងយោធពលខេមរភូមិន្ទ។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលបណ្តាញព័ត៌មាន VOB News ទើបទទួលបាននៅមុននេះបន្តិច នារសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨។
នៅក្នុងព្រះរាជក្រឹត្យបានបង្ហាញថា ឧត្តមសេនីយ៍ឯក វង្ស ពិសេន ត្រូវបានតែងតាំងជាអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងដំឡើងឋានន្ដរស័ក្ដិ ថ្នាក់នាយឧត្តមសេនីយ៍, នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ត្រូវបានតែងតាំងជា នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បន្ថែមលើមុខងារបច្ចុប្បន្ន និងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវបានស្នើតែងតាំងជា មេបញ្ជាការកងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្បន្ន៕