ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូន ជែអ៊ីន នឹងទៅបំពេញ​ទស្សនកិច្ច​កូរ៉េខាងជើង​បីថ្ងៃ ពីថ្ងៃទី១៨ ដល់ទី២០ ខែកញ្ញា! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូន ជែអ៊ីន នឹងទៅបំពេញ​ទស្សនកិច្ច​កូរ៉េខាងជើង​បីថ្ងៃ ពីថ្ងៃទី១៨ ដល់ទី២០ ខែកញ្ញា!

06/09/2018
(សេអ៊ូល)៖ ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូន ជែអ៊ីន នឹងធ្វើដំណើទស្សនកិច្ច​ទៅកាន់​កូរ៉េខាងជើង សម្រាប់រយៈពេល ០៣ថ្ងៃ គឺ​ចាប់ពីថ្ងៃទី​១៨ ដល់ទី២០ ខែកញ្ញានេះ ដើម្បីចូលរួមកិច្ច​ប្រជុំកំពូល​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុងអ៊ុន។ នេះបើតាម​ការ​បញ្ជាក់ពីបេសកជន​ពិសេស​​របស់លោក មូន ដកស្រង់សម្តី​ដោយទីភ្នាក់ងារព័ត៌មាន​កូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី០៦ ខែកញ្ញា ឆ្នាំ២០១៨។
ក្រោយពីបាន​ធ្វើដំណើរ​ទស្សនកិច្ចទៅកាន់​រដ្ឋធានី​ព្យុងយ៉ាង កាលពីម្សិលមិញ ​ទីប្រឹក្សាសន្តិសុខជាតិ​របស់លោក មូន ជែអ៊ីន គឺលោក ជុង អ៊ុយយ៉ុង (Chung Eui-yong) បានឲ្យដឹងនា​ថ្ងៃព្រហស្បតិ៍នេះថា កូរ៉េខាងត្បូង និងកូរ៉េខាងជើងបានព្រមព្រៀង​បើក​កិច្ចប្រជុំកំពូល​​​រវាងមេដឹកនាំនៃប្រទេស​ទាំងពីរ នៅទីក្រុងព្យុងយ៉ាង នាចន្លោះថ្ងៃទី១៨ ដល់ទី២០ ខែកញ្ញានេះ ហើយនឹងរៀបចំ​កិច្ចចរចាកម្រិត​​ខ្ពស់​​មួយ នៅដើមសប្តាហ៍​ក្រោយ ដើម្បីត្រៀមសម្រាប់​ជំនួបកំពូលនេះ។

គួរជម្រាបថា កិច្ចប្រជុំកំពូល​ខាងលើនេះ នឹងក្លាយជាកិច្ចប្រជុំកំពូល​លើកទីបី រវាងលោក មូន ជែអ៊ីន និងលោក គីម ជុងអ៊ុន នៅក្រោយ​ជំនួប​កាល​ពីថ្ងៃទី២៧ ខែមេសា និងថ្ងៃទី២៦ ខែឧសភា ដែលបានប្រព្រឹត្ត​ទៅនៅភូមិព្រំដែន​អន្តរកូរ៉េ Panmunjom៕