បញ្ជីឈ្មោះគណៈរដ្ឋមន្រ្តីថ្មី៖ ឧបនាយករដ្ឋមន្រ្តីមាន១០រូប, ទេសរដ្ឋមន្រ្តី១៧រូប, រដ្ឋមន្រ្តី២៩រូបនៅដដែលទាំងអស់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

បញ្ជីឈ្មោះគណៈរដ្ឋមន្រ្តីថ្មី៖ ឧបនាយករដ្ឋមន្រ្តីមាន១០រូប, ទេសរដ្ឋមន្រ្តី១៧រូប, រដ្ឋមន្រ្តី២៩រូបនៅដដែលទាំងអស់

06/09/2018
(ភ្នំពេញ)៖ តាមបញ្ជីឈ្មោះនៃរាជរដ្ឋាភិបាលអាណត្តិទី៦ ដែលអង្គភាពព័ត៌មាន VOB News ទទួលបាននៅមុននេះបន្តិចបានបង្ហាញថា នៅក្នុងអាណត្តិថ្មីនេះ ឧបនាយករដ្ឋមន្រ្តីមានចំនួន១០រូប ដោយថែម៣រូប, ទេសរដ្ឋមន្រ្តីមានចំនួន១៧រូប ចំណែកថ្នាក់រដ្ឋមន្រ្តី២៩រូបបណ្តាក្រសួងនៅដដែលទាំងអស់។
ឧបនាយករដ្ឋមន្រ្តី ៣ដែលថែមរួមមាន៖ លោក ប្រាក់ សុខុន, លោក អូន ព័ន្ធមុនីរ័ត្ន និងលោក ជា សុផារ៉ា។

សូមជំរាបថា ក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា និងដឹកនាំរាជរដ្ឋាភិបាល ត្រូវបានរដ្ឋសភាសម្រេចអនុម័តហើយ នៅវេលាម៉ោង៨៖១០នាទីព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨នេះ៕