ទីបំផុតក្បាលម៉ាស៊ីនរដ្ឋសភា និងក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល ត្រូវបានរដ្ឋសភាអនុម័ត - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទីបំផុតក្បាលម៉ាស៊ីនរដ្ឋសភា និងក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល ត្រូវបានរដ្ឋសភាអនុម័ត

06/09/2018
(ភ្នំពេញ)៖ នៅទីបំផុតអ្វីដែលមហាជនកំពុងរង់ចាំនោះ គឺក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា និងក្បាលម៉ាស៊ីនដឹកនាំរាជរដ្ឋាភិបាល ត្រូវបានរដ្ឋសភាសម្រេចអនុម័តហើយ នៅវេលាម៉ោង៨៖១០នាទីព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨នេះ។
ប៉ុន្តែសមាសភាពនៃក្បាលម៉ាស៊ីនដឹកនាំរបស់សភា និងរាជរដ្ឋាភិបាល មិនទាន់ត្រូវបានបង្ហាញនៅឡើយទេ។

សូមជំរាបថា បន្ទាប់ពីបានអនុម័តបង្កើតក្បាលដឹកនាំរដ្ឋសភា និងរាជរដ្ឋាភិបាលហើយ ទាំងនាយករដ្ឋមន្រ្តី និងសមាជិករាជរដ្ឋាភិបាលទាំងអស់ នៅរសៀលថ្ងៃទី០៦ ខែកញ្ញា នឹងអញ្ជើញចូលទៅកាន់ព្រះបរមរាជវាំង ដើម្បីធ្វើសច្ចាប្រណិធានចូលកាន់តំណែង នៅមុខព្រះភ័ក្រ្តព្រះមហាក្សត្រ៕