ក្រុមអ្នក​ឃ្លាំមើលស៊ីរី៖ យន្តហោះចម្បាំងរុស្ស៊ី​បើកវាយប្រហារ និងផ្តាច់ជីវិត​មនុស្ស​០៩នាក់​នៅខេត្ត Idlib ប្រទេស​ស៊ីរី... - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្រុមអ្នក​ឃ្លាំមើលស៊ីរី៖ យន្តហោះចម្បាំងរុស្ស៊ី​បើកវាយប្រហារ និងផ្តាច់ជីវិត​មនុស្ស​០៩នាក់​នៅខេត្ត Idlib ប្រទេស​ស៊ីរី...

05/09/2018
(ស៊ីរី)៖ ក្រុមអង្គការឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ីរី​បានឱ្យដឹងថា ជនស៊ីវិលយ៉ាងហោចណាស់ ០៩នាក់ ក្នុងនោះ​រួមមាន​ទាំងកុមារផងដែរ ត្រូវបានសម្លាប់​នៅក្នុងការវាយប្រហារ​តាមផ្លូវអាកាស​ដោយយន្ដហោះ​ចម្បាំង​រុស្ស៊ី​នៅខេត្ត អ៊ីដលីប (Idlib) នៅក្នុងបរិបទ​ដែល​កងកម្លាំង​រដ្ឋាភិបាលស៊ីរី កំពុងត្រៀម​វាយលុកលើមូលដ្ឋានរឹងមាំ​ ចុងក្រោយមួយនេះ​របស់ក្រុម​ឧទ្ទាមស៊ីរី។ នេះបើតាម​ការចេញ​ផ្សាយ​ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី០៥ ខែកញ្ញា ឆ្នាំ២០១៨។
យោងតាមក្រុម​អង្គការឃ្លាំមើល​សិទ្ធិមនុស្សស៊ីរី ការវាយប្រហារតាម​ផ្លូវអាកាសរបស់រុស្ស៊ី មានគោលដៅលើ​ទីតាំងចំនួន ២៤កន្លែង របស់ក្រុមឧទ្ទាមស៊ីរី​នៅក្នុងខេត្ត Idlib ហើយការវាយប្រហារនៅថ្ងៃអង្គារសប្ដាហ៍នេះទៀតសោត កើតឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រុមឧទ្ទាមស៊ីរី បើកការវាយប្រហារលើមូលដ្ឋានរបស់កងកម្លាំងរដ្ឋាភិបាលស៊ីរី នៅឯខេត្ត ឡាតាគា (Latakia) ដោយផ្ដាច់ជីវិតអ្នកប្រយុទ្ធ​គាំទ្រលោក អាសាដ ចំនួន០៣នាក់។
គួរបញ្ជាក់ថា នៅក្នុងចំណោម​ជនរងគ្រោះទាំង ០៩នាក់ខាងលើ ក៏មានកុមារ ០៥នាក់ ដែលជាសមាជិក​គ្រួសារតែមួយ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាស​របស់រុស្ស៊ី និង​១០នាក់ទៀត​បានរងរបួស៕