បុរសខ្លាំង​ហ្វីលីពីនគឺលោក ឌូតឺតេ ចេញបញ្ជាឲ្យ​ចាប់ខ្លួនសមាជិកព្រឹទ្ធសភាហ្វីលីពីនម្នាក់... - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

បុរសខ្លាំង​ហ្វីលីពីនគឺលោក ឌូតឺតេ ចេញបញ្ជាឲ្យ​ចាប់ខ្លួនសមាជិកព្រឹទ្ធសភាហ្វីលីពីនម្នាក់...

04/09/2018
(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន​លោក រ៉ូឌ្រីហ្គោ ឌូតឺតេ នៅថ្ងៃអង្គារនេះ បានប្រកាសលុបចោល​ការលើកលែង​ទោស និងបញ្ជា​ឱ្យចាប់ខ្លួន​សមាជិកព្រឹទ្ធសភា​ប្រឆាំងម្នាក់ ដែលមានជាប់​ពាក់ព័ន្ធនឹង​រដ្ឋប្រហារ​មិនបានសម្រេច​​កាលពីជាង ១៥ឆ្នាំមុន។ នេះបើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០១៨។

សមាជិកព្រឹទ្ធសភា​លោក អាន់តូនីញ៉ូ ទ្រីលឡាណែស (Antonio Trillanes) ដែលតែងតែរិះគន់​លោក ឌូតឺតេ ឥតសម្ចៃមាត់​ធ្លាប់បានចោទប្រកាន់ប្រធានាធិបតី ហ្វីលីពីនរូបនេះថា បានលាក់បាំងទ្រព្យសម្បតិ្ត ព្រមទាំងបង្ហាញ​ការគំាទ្រដល់​ការស៊ើបអង្កេត​របស់តុលាការ​ឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ប្រឆាំងនឹងលោក ឌូតឺតេ ផងដែរ។
ដោយឡែក​ជុំវិញ​បទបញ្ជានេះដែរ បើតាមសារព័ត៌មាន​គំាទ្រលោក ឌូតឺតេ Manila Times ការលើកលែង​ទោសឱ្យ​លោក Trillanes កាលពី​ឆ្នាំ២០១០ ត្រូវបាន​​លុបចោល​ ដោយសារតែ​​លោកមិនបាន​បំពេញ​តាមលក្ខខណ្ឌ​​ជាអប្បបរមា ដែលសមនឹង​ទទួលបានការលើកលែង​ទោស​នេះ។ សារព័ត៌មាន​នេះដដែលបានបញ្ជាក់ទៀតថា ប៉ូលិស និងយោធាហ្វីលីពីនត្រូវ​បានបង្គាប់ឱ្យ​ឃាត់ខ្លួនលោក Trillanes ហើយឃុំ ខ្លួនរូបលោក​ដើម្បីរង់ចាំប្រឈមមុខ​នឹងសវនាការ។
តែយ៉ាងណាក៏​ដោយ លោក Trillanes បានចាត់ទុកថា បទបញ្ជារបស់លោក ឌូតឺតេ គឺជាការធ្វើទុក្ខបុកម្នេញ​ខាងនយោបាយ និង​ជារឿងឆ្គួតៗ ហើយថា​លោកនឹងប្រឆាំងនឹង​ការចាប់ខ្លួន ឬក៏រត់គេចខ្លួន​នោះ​ឡើយ។

គួរបញ្ជាក់ថា បើសិន​ជាលោក Trillanes ត្រូវបាន​ចាប់ខ្លួន​នោះ លោកនឹង​ក្លាយជាសមាជិកព្រឹទ្ធសភា​ទី ២ ដែលនឹងត្រូវ​បានឃុំខ្លួន ក្រោមការដឹកនាំ​របស់លោក ឌូតឺតេ ខណៈសមាជិកសភា​ម្នាក់ទៀតគឺ​លោកស្រី ឡៃឡា ឌែ លីម៉ា (Leila de Lima កំពុងជាប់ឃុំ​រយៈពេល ១៨ខែ បន្ទាប់ពីត្រូវ​បានចោទប្រកាន់ថា បានជួយសម្របសម្រួល​ដល់ការជួញដូរ​គ្រឿងញៀន​ នៅតាមពន្ធនាគារជាតិ៕ ​