ក្រោយពីរូបរាងផ្លូវការរបស់ iPhone XS លេចចេញបានប៉ុន្មានថ្ងៃ វីដេអូ Concept ថ្មីមួយត្រូវបានគេបង្កើតឡើង ធ្វើឲ្យគ្រប់គ្នាកាន់តែពុះកញ្ជ្រោលចិត្តនឹង iPhone ជំនាន់ថ្មី។
វីដេអូ Concept ថ្មីមានបង្ហាញពី iPhone XS ទាំងពីរម៉ូដែល និងបង្ហាញនូវជ្រុងជាច្រើននៃ iPhone ចេញឆ្នាំ ២០១៨។ iPhone XS ទាំងពីរម៉ូដែលនឹងបង្ហាញមុខជាផ្លូវការនៅថ្ងៃទី ១២ ខែកញ្ញា ដោយគេក៏ជឿជាក់ថា iPhone មួយម៉ូដែលទៀតប្រើអេក្រង់ LCD រួមទាំង Apple Watch ជំនាន់ថ្មី ក៏ប្រកាសចេញក្នុងពេលជាមួយគ្នាដែរ។
បញ្ជាក់ជាថ្មីថាវីដេអូដែលបង្ហាញខាងលើនេះ ជាវីដេអូ Concept ផលិតចេញឡើងដោយផ្អែកតាមរូបរាងផ្លូវការរបស់ iPhone XS ដែលលេចធ្លាយប៉ុណ្ណោះ ពោលមិនមែនជាវីដេអូផ្លូវការរបស់ Apple ឡើយ៕
ប្រភព៖ 9to5Mac
