យោងតាមសេចក្តីប្រកាសរបស់ការិយាល័យប៉ូលិសថៃ នៅលើបណ្តាញ Facebook សម្រាប់ឆ្នាំសិក្សា២០១៩ សាលាខាងលើ នឹងទុកកន្លែងចុះឈ្មោះចូលសិក្សាទាំង ២៨០កន្លែង សម្រាប់ឲ្យតែបុរសប៉ុណ្ណោះ ហើយទន្ទឹមនឹងនេះពុំមានការបញ្ជាក់ពីមូលហេតុច្បាស់លាស់ នៃការសម្រេចធ្វើបែបនេះឡើយ។
គួរជម្រាបថា យ៉ាងណាមិញការសម្រេចចិត្តខាងលើ ក៏បានបង្កឲ្យមានការប្រឆាំង និងសម្តែងការមិនពេញចិត្តក្រុមការពារសិទ្ធិនារី នៅក្នុងប្រទេសថៃផងដែរ។ សាលាប៉ូលិសថៃខាងលើ បានចាប់ផ្តើមទទួលនារីភេទឲ្យចូលសិក្សាជាលើកដំបូង កាលពីឆ្នាំ២០០៩៕