ខេមរៈ ​សិរីមន្ត​ បង្ហាញ​​មុខ​​កូន​ស្រី​​ជា​ទី​​ស្រលាញ់​​ ជា​លើក​​ដំបូង​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ខេមរៈ ​សិរីមន្ត​ បង្ហាញ​​មុខ​​កូន​ស្រី​​ជា​ទី​​ស្រលាញ់​​ ជា​លើក​​ដំបូង​

03/09/2018
(ភ្នំពេញ)៖ លោក ខេមរៈ សិរីមន្ត មួយរយៈចុងក្រោយមកនេះ ត្រូវបានគេសង្កេតឃើញថា ជីវិតឯកជនរបស់លោក ហាក់ឈប់បិទបាំងទៀតហើយ។ ការកត់សម្គាល់បែបនេះ បន្ទាប់ពីមួយរយៈមុន លោកបានបង្ហាញមុខ ភរិយាលោកក្នុងឱកាសចូលរួមកិច្ចការងារសង្គម។ យ៉ាងណាមិញ មហាជនមានការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីចូលដើមខែកញ្ញាភ្លាម តារាប្រុសរូបនេះ បានបង្ហាញមុខកូនស្រីជាទីស្រឡាញ់ ជាលើកដំបូង។

តាមរយៈការបង្ហាញវត្តមានកូនស្រីលើកដំបូង ក្នុងបណ្តាញសង្គមហ្វេសប៊ុកនេះ គឺពេលលោក ខេមរៈ សិរីមន្ត ជូនកូនស្រីទៅសាសាររៀន ដោយបង្ហោះរូបភាពមួយសន្លឹក ភ្ជាប់ជាមួយនឹងសារថា «ជូនសំណព្វចិត្តទៅរៀនថ្ងៃដំបូង»
គេសង្កេតឃើញតារាចម្រៀង ខេមរៈ សិរីមន្ត បានបើកចំហរពីជីវិតឯកជនរបស់លោកដល់មហាជន ខណៈ​តារាជាច្រើនក្នុងសិល្បៈ តែងបង្ហាញពីភាពផ្អែមល្ហែម​នៅក្នុងជីវិតគូរបស់ខ្លួនដល់មហាជនជាពិសេសអ្នកគាំទ្រ។ ដោយឡែក លោកខេមរៈ សិរីមន្ត ហាក់មិនចូលចិត្តទម្លាយពីជីវិតប្តីប្រពន្ធរបស់លោក នៅលើបណ្តាញសង្គមមួយនេះឡើយ បើទោះបីលោករៀបការតាំងពីឆ្នាំ ២០០៩ និងមានកូនដល់ទៅបួននាក់ក្តី ។
ប៉ុន្តែចុងក្រោយនេះលោកបានបង្ហាញមុខភរិយា ថែមទាំងបានចូលរួមនៅក្នុងកម្មវិធីសង្គមទៀតផង។អ្វី​ដែលកត់សម្គាល់នៅព្រឹកនេះ តារាចម្រៀងរូបរាងស្រស់សង្ហា លោក ខេមរៈ សិរីមន្ត បានបង្ហាញមុខជាមួយនឹងការដឹកដៃកូនស្រីដ៏ស្រស់ស្អាតរបស់ខ្លួនជាលើកដំបូង នៅក្នុងហ្វេសប៊ុក ដែលមានមុខមាត់ស្រស់ស្អាតជាពិសេសកាត់ទៅរកភរិយារបស់លោកតែម្តង ។ ក្នុងនោះក៏មានអ្នកគាំទ្រជាច្រើនសរសើរ លោកពិតជាប៉ា ប៉ា គំរូ សុខចំណាយពេល វេលាជូនកូនស្រីទៅសាលារៀននៅថ្ងៃបវេសនកាលថ្ងៃដំបូង៕