ធ្លាយទំនប់ទឹក​នៅភាគកណ្តាល​មីយ៉ាន់ម៉ា បង្ខំឲ្យមនុស្ស​រាប់ម៉ឺននាក់​ជម្លៀស​ខ្លួន! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ធ្លាយទំនប់ទឹក​នៅភាគកណ្តាល​មីយ៉ាន់ម៉ា បង្ខំឲ្យមនុស្ស​រាប់ម៉ឺននាក់​ជម្លៀស​ខ្លួន!

29/08/2018
(រ៉ង់ហ្គូន)៖ មនុស្សជាង ៥0,០០០នាក់ ត្រូវបានជម្លៀសខ្លួនចេញពី​ផ្ទះសម្បែងរបស់ពួកគេ ក្រោយពី​ទំនប់ទឹក​មួយកន្លែង​បាន​លេចធ្លាយ ហើយជន់លិចលើ​​សហគមន៍មួយចំនួន និងកាត់ផ្តាច់ដង​ផ្លូវតភ្ជាប់ទីក្រុងធំៗ នៅ​ឯភាគកណ្តាល​ប្រទេសមីយ៉ាន់ម៉ា នាថ្ងៃពុធនេះ។ នេះបើ​តាមការដកស្រង់ការផ្សាយចេញពី​សារព័ត៌មាន New York Times នៅល្ងាច​ថ្ងៃ​​ពុធ ទី២៩ ខែសីហា ឆ្នាំ២០១៨។
អាជ្ញាធរ​មីយ៉ាន់ម៉ា បានបញ្ជូន​ក្រុមអ្នជំនាញ​ទៅកាន់​​​ទំនប់​ធារាសាស្រ្ត ស្វារ (Swar) ដែលបានលេចធ្លាយ​​កាលពីវេលាព្រឹក​ថ្ងៃពុធនេះ ហើយ​បញ្ចេញទឹកឲ្យ​ជន់លិច​ទីក្រុង Swar និងភូមិចំនួន ០២ កន្លែងនៅក្បែរនោះ ខណៈប្រជាជន​ជាង ៥០,៤០០នាក់ ត្រូវបានអាជ្ញាធរ​​ជម្លៀស​ខ្លួន​ចេញ​ពីលំនៅឋាន​ទៅកាន់វត្ត​អារាម និងទីកន្លែងសុវត្ថិភាព​ដទៃទៀត។
គួរជម្រាបថា ទំនប់ខាងលើ​ត្រូវបានសាងសង់ឡើង​កាលពីឆ្នាំ២០០៤ និងអាចផ្តល់​ការស្រោចស្រព​ ដល់ផ្ទៃដីស្រែជាង​ ៨,០០០ហិកតា​។ ​ដោយឡែកការ​ធ្លាក់ភ្លៀង​ខ្លាំងជារៀងរាល់ឆ្នាំ​នារដូវនេះ បានបង្កឲ្យមានការ​ជន់លិច និង​បម្លាស់ទីប្រជាជន​សរុបជាង ​១០០,០០០នាក់​​ ព្រមទាំងបានផ្តាច់ជីវិត​​មនុស្សយ៉ាងតិច ១១នាក់ ​កាលពី​ខែកក្កដាកន្លងទៅ​នៅមីយ៉ាន់ម៉ា៕