គ្រោះរញ្ជួយដី​កម្រិត​ធ្ងន់ «៧.១រ៉ិចទ័រ» វាយប្រហារ​តំបន់ក្បែរដែនកោះ New Caledonia នៃមហាសមុទ្រ​ប៉ាស៊ីហ្វិក! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

គ្រោះរញ្ជួយដី​កម្រិត​ធ្ងន់ «៧.១រ៉ិចទ័រ» វាយប្រហារ​តំបន់ក្បែរដែនកោះ New Caledonia នៃមហាសមុទ្រ​ប៉ាស៊ីហ្វិក!

29/08/2018
(ស៊ីដនី)៖ គ្រោះរញ្ជួយដី​កម្រិតធ្ងន់ ៧.១រ៉ិចទ័រ បានវាយប្រហារ​ដែនកោះ ឡូយ៉ាល់ធី (Loyalty Islands) ក្បែរតំបន់រដ្ឋបាល​របស់ប្រទេស​បារាំង ញូកាឡេដូនៀ (New Caledonia) ដែលស្ថិតនៅ​លើ​​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពី ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀល​ថ្ងៃពុធ ទី២៩ ខែសីហា ឆ្នាំ២០១៨។
គួរជម្រាបថា គ្រោះរញ្ជួយដី​ដ៏ខ្លាំងខាងលើ​មានចំណុចរំញ័រ​ នៅភាគខាង​កើតតំបន់ New Caledonia និង​មានជម្រៅ ២៦.៧គីឡូម៉ែត្រពីក្រោមបាត​សមុទ្រ ហើយវា​ពុំបាន​បង្កឲ្យមានការ​គំរាមកំហែងពីរលកយក្ស​ស៊ូណាមិនោះទេ ដូច្នេះហើយ ការខូចខាត​ធ្ងន់ធ្ងរ ឬករណីមនុស្ស​រងគ្រោះ ​ទំនងជានឹងណពុំកើត​មានឡើងដោយសារហេតុការណ៍​នេះ​ឡើយ៕