ក្រោយរង​សម្ពាធ និងការរិះគន់ លោក ត្រាំ បញ្ជា​មន្ត្រីសេតវិមាន​ឲ្យបង្ហូតទង់ជាតិ​មកត្រឹមពាក់កណ្តាល ដើម្បីបង្ហាញការ​គោរព​ដល់​លោក McCain! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្រោយរង​សម្ពាធ និងការរិះគន់ លោក ត្រាំ បញ្ជា​មន្ត្រីសេតវិមាន​ឲ្យបង្ហូតទង់ជាតិ​មកត្រឹមពាក់កណ្តាល ដើម្បីបង្ហាញការ​គោរព​ដល់​លោក McCain!

28/08/2018
(វ៉ាស៊ីនតោន)៖ ក្រោយទទួល​រងការរិះគន់ និងសម្ពាធជា​បន្តបន្ទាប់ នៅទីបំផុត​ប្រធានាធិបតី​អាមេរិក​លោក​ ដូណាល់ ត្រាំ បានបញ្ជា​ឱ្យក្រុមមន្ត្រី​អាមេរិក បង្ហូតទង់ជាតិ​មកត្រឹមពាក់កណ្ដាលដង ដើម្បី​ជាកិច្ចគោរព​ដល់វិញ្ញាណក្ខន្ធ​របស់អតីតបេក្ខជន​ប្រធានាធិបតី​អាមេរិក និងជាសមាជិក​ព្រឹទ្ធសភា​លោក ចន ម៉ាខេន (John McCain)។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែសីហា ឆ្នាំ២០១៨។
នៅក្នុងសេចក្ដីថ្លែងការណ៍​របស់ខ្លួន​លោក ដូណាល់ ត្រាំ បានបញ្ជាក់​យ៉ាងខ្លីដូច្នេះថា «បើទោះបី​ជាមានការខ្វែង​គំនិតគ្នា ទាំងបញ្ហា​គោលនយោបាយ និងនយោបាយ​ក៏ដោយ ក៏ខ្ញុំនៅតែគោរព​ដដែលចំពោះ​ការបម្រើការងារ​ជូនប្រទេសជាតិ របស់សមាជិក​ព្រឹទ្ធសភា​លោក John McCain... ដូច្នេះខ្ញុំ​បញ្ជាឱ្យបង្ហូតទង់ជាតិ​ត្រឹមពាក់កណ្ដាល រហូតដល់ប្រារព្ធពិធី​បញ្ចុះសពរបស់​លោកនៅ​ថ្ងៃអាទិត្យ​សប្ដាហ៍នេះ»
គួរបញ្ជាក់ថា លោក John McCain បានទទួលមរណ​ភាពក្នុងវ័យ ៨១ឆ្នាំ ដោយសារ​ជំងឺដុះដុំសាច់ក្នុងខួរក្បាល កាលពីថ្ងៃសៅរ៍​សប្ដាហ៍មុន នៅឯគេហដ្ឋាន​របស់លោក​ក្នុងរដ្ឋ​អារីហ្សូណា។ ប៉ុន្តែ​ទន្ទឹមគ្នានោះដែរ​មានសេចក្ដីរាយការណ៍​ជាច្រើនឲ្យដឹងថា លោក ត្រាំ ត្រូវបានគេ​រំពឹងថា​នឹងមិនចូលរួមក្នុងពិធីបុណ្យ​សពរបស់លោក​ ម៉ាខេន ឡើយ ខណៈប្រធានាធិបតី​អាមេរិករូបនេះ​បាននិយាយដោយ​ផ្ទាល់មាត់ថា អនុប្រធានា ធិបតី​លោក ម៉ៃក៍ ភែន (Mike Pence) នឹងថ្លែងសុន្ទរកថា​មួយនៅឯពិធីគោរព​ដល់លោក McCain នៅថ្ងៃសុក្រ​សប្ដាហ៍នេះ​នៅឯវិមាន Capitol៕