ចិនថ្វាយគ្រឿងចក្រ និងរថយន្តជាច្រើនគ្រឿងដល់ព្រះមហាក្សត្រខ្មែរ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ចិនថ្វាយគ្រឿងចក្រ និងរថយន្តជាច្រើនគ្រឿងដល់ព្រះមហាក្សត្រខ្មែរ

25/08/2018
(ភ្នំពេញ)៖ រដ្ឋាភិបាលចិន បានថ្វាយគ្រឿងចក្រ និងរថយន្តជាច្រើនគ្រឿងដល់ព្រះមហាក្សត្រខ្មែរព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។ ពិធីថ្វាយតង្វាយជាគ្រឿងចក្រ និងរថយន្តជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន បានធ្វើឡើងនៅព្រះបរមរាជវាំង រាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨នេះ។
សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានមានព្រះរាជបន្ទូលក្នុងឱកាសនោះថា រយៈពេលជាច្រើនឆ្នាំមកនេះ ចិនតែងផ្ដល់ការគាំទ្រយ៉ាងធំធេងចំពោះព្រះបរមរាជវាំង។ ព្រះមហាក្សត្រខ្មែរជឿជាក់ថា គ្រឿងសម្ភារៈប្រភេទថ្មីនេះនឹងជួយដល់ការងារបម្រើប្រជាពលរដ្ឋកម្ពុជាឲ្យកាន់តែប្រសើរឡើង និងជួយកែលម្អលក្ខខណ្ឌជីវភាពរបស់ប្រជាពលរដ្ឋថ្នាក់មូលដ្ឋានទៀតផង។
ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក Xiong Bo បានថ្លែងក្នុងឱកាសនោះថា ចិននឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រទេសកម្ពុជាដូចគ្រាដើម​ ហើយបន្តផ្ដល់ជាជំនួយដើម្បីបំពេញបេសកម្មជួយជនក្រីក្រ ដែលផ្ដល់ជាអត្ថប្រយោជន៍ផ្ទាល់ចំពោះប្រជាពលរដ្ឋថ្នាក់មូលដ្ឋានទៅតាមលទ្ធភាពដែលអាចធ្វើបាន។
គ្រឿងសម្ភារៈតង្វាយលើកនេះមានចំនួន ១៥ប្រភេទដូចជា គ្រឿងយន្តជីកដី, គ្រឿងចក្របញ្ជាកាយដី, គ្រឿងម៉ាស៊ីនខួងអណ្ដូង, រថយន្ដពន្លត់អគ្គិភ័យ, គ្រឿងយន្តត្រាក់ទ័រ។ល៕