ប្រធានាធិបតីតួកគី សាទរចំពោះជោគជ័យនៃការបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រធានាធិបតីតួកគី សាទរចំពោះជោគជ័យនៃការបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា

21/08/2018
(ភ្នំពេញ)៖ ប្រធានាធិបតីតួកគី លោក អេនដូហ្កាន់ បានសម្តែងការអបអរសាទរចំពោះជោគជ័យនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ របស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាគណបក្សប្រជាជនកម្ពុជាទាំងមូល។
ក្នុងលិខិតផ្ញើជូនសម្តេចតេជោ ហ៊ុន សែន ដែលអង្គភាព VOB News ទទួលបាននៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨នេះ ប្រធានាធិបតីតួកគី បានគូសបញ្ជាក់យ៉ាងដូច្នេះ «ក្នុងនាមរដ្ឋាភិបាលតួកគី និងរូបខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងការអបអរសាទរ​ចំពោះជ័យជម្នះរបស់​គណបក្សប្រជាជនកម្ពុជា នៅក្នុងការ​បោះ​ឆ្នោត ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលមានចំនួនប្រជាជនកម្ពុជាទៅបោះឆ្នោតយ៉ាងច្រើនលើសលុប»​។​

លោកប្រធានាធិបតីតួកគី បានគូសរំលេចទៀតថា លទ្ធផលនៃការបោះឆ្នោត​នេះ នឹងបើក​​ទំព័រ​ប្រវត្តិសាស្រ្តថ្មី​សម្រាប់ឲ្យកម្ពុជា ក្លាយខ្លួនជា​​ប្រទេស​ប្រកាន់ប្រជាធិបតេយ្យ និងមានភាពរុងរឿងរីកចម្រើន នៅក្រោមការដឹកនាំដ៏ឈ្លាសវៃ​​របស់សម្តេចតេជោ ហ៊ុន សែន។
សូមបញ្ជាក់ថា ប្រទេសតួកគី ជាប្រទេសក្នុងតំបន់អឺរ៉ុបទីពីរហើយ បន្ទាប់ពីប្រទេសរុស្ស៊ី ដែលបានផ្ញើលិខិតអបអរសាទរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនៅក្នុងប្រទេសកម្ពុជា៕