បក្សកាន់អំណាចរបស់រុស្ស៊ី ចូលរួមអបអរសាទរចំពោះជោគជ័យនៃការបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

បក្សកាន់អំណាចរបស់រុស្ស៊ី ចូលរួមអបអរសាទរចំពោះជោគជ័យនៃការបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា

20/08/2018
(ភ្នំពេញ)៖ គណបក្ស​រួបរួមរុស្ស៊ី ដែលជាគណបក្សកាន់អំណាចរបស់លោកប្រធានាធិបតី ពូទីន បានសម្តែងការអបអរសាទរចំពោះជោគជ័យនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ របស់គណបក្សប្រជាជនកម្ពុជា។

ក្នុងលិខិតអបអរសាទរផ្ញើជូនសម្តេចតេជោ ហ៊ុន សែន ដែលអង្គភាពព័ត៌មាន VOB News ទទួលបាននៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨នេះ លោក Gryzlov ប្រធានក្រុមប្រឹក្សាជាន់ខ្ពស់នៃគណបក្ស​រួបរួមរុស្ស៊ី បានគូសបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំសូមចូលរួមអបអរសាទរ​​ចំពោះសម្តេច សម្រាប់ជ័យជម្នះរបស់​គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាង​រាស្រ្តនាពេលថ្មីៗនេះ»
ក្នុងលិខិតនោះ លោក Gryzlov បានគូសរំលេចថា បច្ចុប្បន្នកិច្ចសហប្រតិបត្តិការរុស្ស៊ី-កម្ពុជា ត្រូវបានឆ្លុះបញ្ចាំងដោយ​​ការអភិវឌ្ឍប្រកបដោយសក្តានុពល នៅ​ក្នុងវិស័យ​ជា​ច្រើន​ទាំង​​ថ្នាក់​តំបន់ និងអន្តរជាតិ។

ប្រធានក្រុមប្រឹក្សាជាន់ខ្ពស់នៃគណបក្សរួបរួមរុស្ស៊ី បានបង្ហាញជំនឿជាក់ថា ទំនាក់ទំនងយ៉ាងរឹងមាំ​រវាង​​គណបក្សរួបរួម​​​រុស្ស៊ី និងគណបក្សប្រជាជនកម្ពុជា នឹងបន្តចូលរួមចំណែកក្នុងការ​​ពង្រឹងចំណងទាក់ទង​រវាងប្រជាជន ក៏ដូចជាប្រទេសទាំងពីរ។
សូមបញ្ជាក់ថាជោគជ័យរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាលើការបោះឆ្នោតកាលពីខែកក្កដា កន្លងទៅនេះ មានប្រទេសជាមិត្ត និងស្ថាប័នអន្តរជាតិជាច្រើនបានសម្តែងការអបអរសាទរ និងបង្ហាញការធ្វើសហប្រតិបត្តិការល្អជាមួយគ្នា។ ប្រទេសដែលគាំទ្រការបោះឆ្នោតនេះ មានដូចជាចិន រុស្ស៊ី តួកគី ហ្វីលីពីន ថៃ សិង្ហបុរី ឡាវ និងវៀតណាមជាដើម៕