លោក Mark Zukerberg ជា CEO Facebook បានបដិសេធចំពោះសំណើរនេះ
Facebook បានលើកឡើងថា ប្រសិនបើត្រូវប្រគល់ឲ្យរដ្ឋាភិបាលអាមេរិកកាន់កាប់ លុះត្រាតែសរសេរកូដឲ្យអ្នកប្រើប្រាស់សារថ្មី។
លោក Mark Zukerberg
កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលអាមេរិក បានព្យាយាមបញ្ចុះបញ្ចូលឲ្យក្រុមហ៊ុន Faceboo Inc ផ្តល់ការបំបែកកូដ(break the encryption) របស់កម្មវិធី Messenger ដ៏មានប្រជាប្រិយភាព ដើម្បីងាយស្រួលស្ដាប់សំឡេងជនសង្ស័យពេលមានករណីឧក្រិដ្ឋកម្មណាមួយកើតឡើង។ជុំវិញករណីភាគីក្រុមហ៊ុន Facebook Inc ជំទាស់នឹងការស្នើសុំរបស់ក្រសួងយុត្តិធម៌ដែលជាភាគីខាងរដ្ឋាភិបាល អាចនឹងត្រូវជាប់ចោទពីបទ មើលងាយតុលាការ ដែលមិនព្រមឲ្យអនុវត្តន៍ទៅតាមសំណើរតាមដានខាងលើ។ នេះបើយោងតាមប្រភពដែលសុំមិនបញ្ចេញឈ្មោះ។
យ៉ាងណាក្តី នៅពេលនេះទាំងភាគីខាង Facebook និងខាងរដ្ឋាភិបាលបានបដិសេធ សុំមិនធ្វើការបកស្រាយបន្ថែមជូនសារព័ត៌មាននោះទេ ដូចនេះមានតែរង់ចាំតាមដានបន្តទៀត តើរឿងនឹងទៅជាយ៉ាងណា?
ប្រភព៖ Businessinsider