សហរដ្ឋអាមេរិក​ផ្អាកជំនួយ «២៣០លានដុល្លារ» ដែលគ្រោង​ប្រើដើម្បី​រក្សាស្ថិរភាព​នៅស៊ីរី​របស់អតីតរដ្ឋមន្ត្រី​ការបរទេស រិច ធីល្លឺសុន! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សហរដ្ឋអាមេរិក​ផ្អាកជំនួយ «២៣០លានដុល្លារ» ដែលគ្រោង​ប្រើដើម្បី​រក្សាស្ថិរភាព​នៅស៊ីរី​របស់អតីតរដ្ឋមន្ត្រី​ការបរទេស រិច ធីល្លឺសុន!

18/08/2018
(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក​បានប្រកាសថា ខ្លួនបានផ្អាក​ការផ្ដល់ជំនួយជាង ២៣០លានដុល្លារ​ សម្រាប់គំរោងរក្សា​សេ្ថរភាពនៅ ក្នុងប្រទេស​ស៊ីរី ដោយបញ្ជាក់ថា ជំនួយរបស់សម្ព័ន្ធមិត្ត​មកពីក្រុមចំរុះអន្តរជាតិ​គឺគ្រប់គ្រាន់ល្មម ក្នុងការប្រឆាំង​នឹងក្រុម ISIS។ នេះ​បើតាមការចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅ​ព្រឹកថ្ងៃសៅរ៍ ទី១៨ ខែសីហា ឆ្នាំ២០១៨។
អ្នកនាំ​ពាក្យក្រសួង​ការបរទេសអាមេរិក​លោកស្រី Heather Nauert បានឱ្យដឹង​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ ចេញ​ផ្សាយនៅ​ថ្ងៃសុក្រសប្ដាហ៍​នេះថា កញ្ចប់ថវិកា​ជំនួយ ២៣០លានដុល្លារ ខាងលើត្រូវបានផ្ដួចផ្ដើម​គំនិតឡើងដោយ អតីតរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក​ រិច ធីល្លឺសុន កាលពីខែ​កុម្ភៈកន្លង​ទៅ។ ប៉ុន្តែ គំរោងនេះ​ត្រូវបានផ្អាកទៅវិញ​ ដោយរដ្ឋមន្ត្រីការបរទេស​អាមេរិក​បច្ចុប្បន្ន​លោក ម៉ៃក៍ ប៉ុមប៉េអូ ដែលបាន​អះអាងថា ការផ្អាកជំនួយនេះ​មិនរាប់បញ្ចូលជំនួយ​មនុស្សធម៌​នោះទេ។
គួរបញ្ជាក់ថា ការសម្រេចចិត្តផ្អាក​ការផ្ដល់ជំនួយខាងលើ​របស់សហរដ្ឋអាមេរិក ធ្វើឡើងដោយសារ​តែជំនួយបច្ចុប្បន្ន​ គឺគ្រប់គ្រាន់​ល្មមសម្រាប់ស៊ីរី បន្ទាប់ពី​អារ៉ាប៊ីសាអូឌីត សន្យា​ផ្ដល់ថវិកា ១០០លានដុល្លារ និង អេមីរ៉ាត់អារ៉ាប់​រួម ៥០លានដុល្លារ បូករួមទាំង​ជំនួយរបស់សហរដ្ឋអាមេរិក​បច្ចុប្បន្ន៕