ប្រធានាធិបតីអ៊ុយរូហ្គាយក្រជាងគេលើលោក ប្រកាសចូលនិវត្តដោយមិនយកប្រាក់ខែ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រធានាធិបតីអ៊ុយរូហ្គាយក្រជាងគេលើលោក ប្រកាសចូលនិវត្តដោយមិនយកប្រាក់ខែ

16/08/2018
(អ៊ុយរូហ្គាយ)៖ អតីតប្រធានាធិបតីអ៊ុយរូហ្គាយ លោក ហូសេ មូជីកា (José Mujica) ឬមានរហ័ស្សនាមថាប្រធានាធិបតីក្រជាងគេ នៅលើពិភពលោក ដោយសារតែការរស់នៅបែបសាមញ្ញរបស់លោក បាននិយាយថានឹងមិនទទួលយកសូម្បីតែមួយសេននូវ
ប្រាក់ខែ អំឡុងពេលដែលលោកប្រើម្រើការងារជាសមាជិកព្រឹទ្ធសភា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែសីហា ឆ្នាំ២០១៨។
លោក មូជីកា បានសម្រេចចិត្តចូលនិវត្តន៍ពីសមាជិកព្រឹទ្ធសភាកាលពីថ្ងៃអង្គារកន្លងទៅ បន្ទាប់ពីលោកបានកាន់ដំណែងនេះតាំងតែ ពីឆ្នាំ២០១៥មក។ លោកបានបញ្ជាក់ទៀតថា លោកមិនអាចបន្តធ្វើជាសមាជិព្រឹទ្ធសភារហូតដល់អស់អណត្តិនៅឆ្នាំ២០២០នោះទេ ពីព្រោះលោកមានការហត់នឿយ ក្រោយចំណាយពេលអស់ជាយូរឆ្នាំក្នុងជីវិតនយោបាយ។
គួរបញ្ជាក់ថា បច្ចុប្បន្ន លោក ហូសេ មូជីកា (José Mujica) មានអាយុ៨៣ឆ្នាំ។ លោកបានឡើងកាន់តំណែងជាប្រធានាធិបតី អ៊ុយរូហ្គាយកាលពីឆ្នាំ២០១០ រហូតដល់ឆ្នាំ២០១៥៕